មេដឹកនាំកូរ៉េខាងជើងគីម ជុងអ៊ុនទៅកាន់តំបន់រងគ្រោះដោយសារខ្យល់ព្យុះ

ចែករំលែក៖

មេដឹកនាំកូរ៉េខាងជើង លោកគីម ជុងអ៊ុន បានបំពេញទស្សនកិច្ចទៅសួរសុខទុក្ខពលរដ្ឋនៅក្នុងតំបន់រងគ្រោះដោយសារតែខ្យល់ព្យុះក្នុងខេត្ត Hwanghae។​ ជាមួយគ្នានេះដែរ​ លោកគីម ជុងអ៊ុន ក៏បានអំពាវនាវដល់ពលរដ្ឋនិងមន្ត្រីក្នុងតំបន់ ត្រូវមានវិធានការទប់ស្កាត់ ការខាតបង់កាន់តែច្រើនដោយសារខ្យល់ព្យុះ។
ដំណើរទស្សនកិច្ចរបស់​លោក គីម ជុងអ៊ុន ទៅកាន់ខេត្ត​Hwanghae​កើតឡើងក្រោយរងការវាយប្រហារដោយព្យុះ Bavi ​ដែលបក់បោកតាមបណ្តោយឆ្នេរសមុទ្រភាគខាងលិច​ប្រទេសនេះ តាំងពីថ្ងៃទី​២៧ ខែសីហា។
នៅក្នុងដំណើរទស្សនកិច្ចនោះលោក គីម បានលើកឡើងថា ការខាតបង់ដោយខ្យល់ព្យុះមានទំហំតិចជាងការព្យាកររបស់គណៈកម្មការជាតិទប់ស្កាត់ការខាតបង់ដោយគ្រោះធម្មជាតិ​។ ជាមួយគ្នានេះ លោក គីម បានបញ្ជាឲ្យមានវិធានការទប់ស្កាត់ការខាតបង់ដោយគ្រោះធម្មជាតិ​តិចជាងនេះ​។ ខេត្ត​Hwanghae ជាតំបន់ដាំដុះ​ស្រូវច្រើនជាងគេបង្អស់ នៅក្នុងប្រទេសនេះ ។
ការបង្ហាញខ្លួនរបស់មេដឹកនាំ គីមជុងអ៊ុន បន្ទាប់ពីកិច្ចប្រជុំ​ថ្នាក់ដឹកនាំនាពេលកន្លងមកថ្មី​​ៗ ហើយអ្វីដែលពិសេសនោះគឺក្រោយពេលមន្ត្រីកូរ៉េខាងត្បូងបញ្ជាក់ថា លោក គីមធ្លាក់ខ្លួនឈឺធ្ងន់សន្លប់លែងដឹងខ្លួនហើយឲ្យប្អូនស្រីដឹកនាំប្រទេសជាតិជំនួសវិញ។ ប៉ុន្តែនៅពេលនេះ ប្រព័ន្ធផ្សព្វផ្សាយកូរ៉េខាងត្បូង ក៏បានផ្សាយថា លោកស្រី គីម យ៉ូចុង ដែលជាប្អូនស្រីរបស់​មេដឹកនាំកំពូលកូរ៉េខាងជើងលោក គីម ជុងអ៊ុន ត្រូវបានគេរាយការណ៍ថា បានអវត្តមាននៅក្នុងកិច្ចប្រជុំសំខាន់ៗជាច្រើន អស់រយៈពេលជាងមួយខែមកហើយ៕


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print