កូរ៉េខាងត្បូង​ផ្លាស់ប្តូររដ្ឋមន្ត្រីការពារជាតិ

ចែករំលែក៖

អគ្គមេបញ្ជាការកងទ័ពជើងគោកកូរ៉េខាងត្បូងលោក Suh Wook ត្រូវបានតែងតាំង​ធ្វើជារដ្ឋមន្ត្រីក្រសួងការពារជាតិថ្មី ។
សារព័ត៌មានយ៉ុ​ងហាប់របស់កូរ៉េខាងត្បូង​បានផ្សាយថា ការិយាល័យប្រធានាធិបតីកូរ៉េខាងត្បូង ​បានប្រកាសនៅថ្ងៃទី​២៨ ខែសីហាថា ប្រធានាធិបតីមូន ជេអុីន​បានសម្រេចជ្រើសរើសលោក​Suh Wook ​មេទ័ពជើងគោកមកកាន់តំណែងជារដ្ឋមន្ត្រីក្រសួងការពារជាតិ ជំនួស​លោកJeong Kyeong-doo ។
លោក Suh Wook ត្រូវឆ្លងកាត់ការសួរនាំនៅក្នុងសភាមុនពេលឲ្យចូលកាន់តំណែងដ៏សំខាន់មួយនេះ ។ ​លោក​​Suh Wook កើតនៅឆ្នាំ​១៩៦៣ នៅតំបន់ Gwangju ចម្ងាយពីទីក្រុងសេអ៊ូល​២៧០ គីឡូម៉ែត្រ​។ លោកធ្លាប់កាន់តំណែងនៅក្នុងទីបញ្ជាការកម្លាំងទាហានសម្ពន្ធមិត្តអាមេរិក-កូរ៉េខាងត្បូង ក្នុងអំឡុងឆ្នាំ​២០១១ដល់ឆ្នាំ​២០១៤។ ក្រោយមកក៏កាន់តំណែងជាមេបញ្ជាការកងទ័ពជើងគោក​។
នេះជាការផ្លាស់ប្តូរដ៏សំខាន់សម្រាប់កូរ៉េខាងត្បូង​ ដើម្បីបង្កើនមុខមាតនិងការគាំទ្រឡើងវិញពីពលរដ្ឋ​ក្រោយការធ្លាក់ចុះ​ដោយសារតែ ការគ្រប់គ្រងស្ថានភាពនៃការឆ្លងរាលដាលកូវីដ​-១៩មិនបានល្អ ៕


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print