លោកឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានចូលបច្ច័យបុណ្យចំនួន៥លានរៀលដល់គ្រួសារសពដែលស្លាប់ឪពុកនិងកូនស្រីចំនួ៣នាក់នៅសង្កាត់ភ្នំពេញថ្មី និងមានសប្បុរសជនជាច្រើនបានចូលបច្ច័យបុណ្យតាមរយៈលោក ម៉ូវ ម៉ានិត អភិបាលខណ្ឌសែនសុខ

ចែករំលែក៖

ខេត្តកំពង់ចាម៖ នៅល្ងាចថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២០ លោក ឆាយ វាសនា នាយករដ្ឋបាលខណ្ឌសែនសុខ តំណាងលោក ម៉ូវ ម៉ានិត អភិបាលខណ្ឌសែនសុខ បានដឹកនាំមន្រ្តីរាជការចូលរួមគោរពវិញ្ញាណក្ខន្ធ និងរំលែកទុក្ខដ៏ក្រៀមក្រំដល់ក្រុមគ្រួសារសព៤នាក់មានឪពុក និងកូនស្រី៣នាក់ ដែលបានទទួលមរណភាពកាលពីយប់ថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២០ ស្ថិតនៅក្នុងផ្ទះជួលក្នុងភូមិឧកញ៉ាវាំង សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញកន្លងមកហើយសពត្រូវបានដឹកយកទៅធ្វើបុណ្យតាមប្រពៃណីនៅឯស្រុកកំណើត ខេត្តកំពង់ចាម។

ជាមួយគ្នានេះ លោក ឆាយ វាសនា នាយករដ្ឋបាលខណ្ឌសែនសុខបានទទួលបច្ច័យរបស់លោកអភិបាលរាជធានីភ្នំពេញ និងសប្បុរសជននានាមានសរុបចំនួន ៥,៤០០,០០០រៀល និង ១,៤០០ដុល្លារ ក្នុងនោះបច្ច័យរបស់លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងក្រុមគ្រួសារចំនួន ៥.០០០.០០០រៀល និងមានសប្បុរសជនរួមមាន លោកស្រីលាង វួចឆេង ហ៊ុនណេង ៥០០ដុល្លារ លោក ឈៀង រចនា៥០០ដុល្លារលោកស្រី លាង ណេង ១០០.០០០រៀល លោកស្រី លាង ហេង ៥០.០០០រៀល លោកស្រី លាង ស៊ាងអេង ៤០.០០០រៀល លោកស្រី នួន កេងឡាង ៧០.០០០រៀល លោកស្រី អេង សាន ៤០.០០០រៀល លោកស្រី សេង សំណាង ១០០.០០០រៀល និងបច្ច័យរដ្ឋបាលខណ្ឌ៤០០ដុល្លារផងដែរ ៕
ដោយ៖ ចន្ទ លីហ្សា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print