រដ្ឋមន្ត្រីការបរទេសអាស៊ានចេញសេចក្តីប្រកាសថ្កោលទោសការវាយប្រហារភេរវកម្មនៅហ្វុីលីពីន

ចែករំលែក៖

តាមសំណើរបស់ប្រទេសវៀតណាម ដែលជាប្រធានសមាគមអាស៊ាន ​រដ្ឋមន្ត្រីការបរទេស​អាស៊ាន​បានចេញសេចក្តីប្រកាសរួម ថ្កោលទោសយ៉ាងខ្លាំងក្លាដល់សកម្មភាពវាយប្រហារភរវកម្មកាលពីថ្ងៃទី​២៤ខែសីហានៅលើ​កោះ Jolo បណ្តាលឲ្យមានអ្នកស្លាប់និងរបួសជិត​១០០នាក់​។
នៅថ្ងៃទី​២៩ខែសីហា រដ្ឋមន្ត្រីការបរទេសអាស៊ានបានចេញសេចក្តីប្រកាសរួម ក្នុងនោះបានបញ្ជាក់ថ្កោលទោសយ៉ាងខ្លាំងនិងចូលរួមរំលែកទុក្ខដល់រដ្ឋាភិបាលហ្វុីលីពីន និងសមាជិកគ្រួសារជនរងគ្រោះ។
នៅក្នុងសេចក្តីប្រកាសបានបញ្ជាក់ថា ក្នុងដំណាក់កាលលំបាកបំផុត​ប្រទេសអាស៊ាន​បានបង្ហាញពីសាមគ្គីភាពជាមួយរដ្ឋាភិបាលនិងពលរដ្ឋហ្វុីលីពីន។ អាស៊ានគាំទ្រ​ដល់ហ្វុីលីពីនក្នុងការស្វែងរកចាប់ខ្លួនអ្នកទោសយកមកកាត់ទោសតាមផ្លូវច្បាប់​។
ជាមួយគ្នានេះអាស៊ាន​បានសន្យា សហការជាមួយសហគមន៍អន្តរជាតិ តស៊ូ​ប្រយុទ្ធប្រឆាំង​នឹងភេរវកម្មគ្រប់រូបភាព ។
សូមបញ្ជាក់ថា ការវាយប្រហារនៅហ្វុីលីពីន​ កើតឡើង​នៅវេលាម៉ោង​១៣​ ថ្ងៃទី​២៤ខែសីហា ដោយមានការបំផ្ទុះគ្រាប់បែកពីរលើកផ្សេងគ្នា សម្លាប់មនុស្ស​១៥នាក់ ក្នុងនោះមានទាហាន​៧នាក់ ប៉ូលិសម្នាក់ ពលរដ្ឋ​៦នាក់ និងភេរវករ ។ចំណែកអ្នករងរបួសមានជាង៧០នាក់​ ក្នុងនោះមានទាហាន​២១នាក់និងប៉ូលិស ៦នាក់ ក្រៅពីនេះជាពលរដ្ឋ ៕


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print