តាមសំណើរបស់ប្រទេសវៀតណាម ដែលជាប្រធានសមាគមអាស៊ាន រដ្ឋមន្ត្រីការបរទេសអាស៊ានបានចេញសេចក្តីប្រកាសរួម ថ្កោលទោសយ៉ាងខ្លាំងក្លាដល់សកម្មភាពវាយប្រហារភរវកម្មកាលពីថ្ងៃទី២៤ខែសីហានៅលើកោះ Jolo បណ្តាលឲ្យមានអ្នកស្លាប់និងរបួសជិត១០០នាក់។
នៅថ្ងៃទី២៩ខែសីហា រដ្ឋមន្ត្រីការបរទេសអាស៊ានបានចេញសេចក្តីប្រកាសរួម ក្នុងនោះបានបញ្ជាក់ថ្កោលទោសយ៉ាងខ្លាំងនិងចូលរួមរំលែកទុក្ខដល់រដ្ឋាភិបាលហ្វុីលីពីន និងសមាជិកគ្រួសារជនរងគ្រោះ។
នៅក្នុងសេចក្តីប្រកាសបានបញ្ជាក់ថា ក្នុងដំណាក់កាលលំបាកបំផុតប្រទេសអាស៊ានបានបង្ហាញពីសាមគ្គីភាពជាមួយរដ្ឋាភិបាលនិងពលរដ្ឋហ្វុីលីពីន។ អាស៊ានគាំទ្រដល់ហ្វុីលីពីនក្នុងការស្វែងរកចាប់ខ្លួនអ្នកទោសយកមកកាត់ទោសតាមផ្លូវច្បាប់។
ជាមួយគ្នានេះអាស៊ានបានសន្យា សហការជាមួយសហគមន៍អន្តរជាតិ តស៊ូប្រយុទ្ធប្រឆាំងនឹងភេរវកម្មគ្រប់រូបភាព ។
សូមបញ្ជាក់ថា ការវាយប្រហារនៅហ្វុីលីពីន កើតឡើងនៅវេលាម៉ោង១៣ ថ្ងៃទី២៤ខែសីហា ដោយមានការបំផ្ទុះគ្រាប់បែកពីរលើកផ្សេងគ្នា សម្លាប់មនុស្ស១៥នាក់ ក្នុងនោះមានទាហាន៧នាក់ ប៉ូលិសម្នាក់ ពលរដ្ឋ៦នាក់ និងភេរវករ ។ចំណែកអ្នករងរបួសមានជាង៧០នាក់ ក្នុងនោះមានទាហាន២១នាក់និងប៉ូលិស ៦នាក់ ក្រៅពីនេះជាពលរដ្ឋ ៕