កាណាដាប្រកាសលុបកិច្ចព្រមព្រៀងសាកល្បងវ៉ាក់សាំងប្រឆាំងកូវីដ​-១៩របស់ចិន

ចែករំលែក៖

កាណាដាបានប្រកាសលុបកិច្ចព្រមព្រៀងសាកល្បងវ៉ាក់សាំង​ប្រឆាំងកូវីដ​-១៩ ផលិតដោយក្រុមហ៊ុនចិនCanSino ដោយលើកយកមូលហេតុថា ក្រុមហ៊ុនបញ្ជូនវ៉ាក់សាំងមកយឺតយ៉ាវមិនទាន់ពេលវេលា ។
គណៈកម្មការស្រាវជ្រាវ​ជាតិ​កាណាដា (NRC) ដែលទទួលបានការផ្តល់ជំនួយពីរដ្ឋាភិបាលបានបញ្ជាក់កាលពីថ្ងៃទី​២៩ខែសីហាថា ​ការសាកល្បងវ៉ាក់សាំង​ប្រឆាំងកូវីដ​១៩ដំណាក់កាលទី​៣​របស់ក្រុមហ៊ុនចិន​​CanSino​ នឹងមិនត្រូវបានសាកល្បងនៅកាណាដាឡើយ។
វ៉ាក់សាំងប្រឆាំងកូវីដ​-១៩ ផលិតដោយក្រុមហ៊ុន CanSino មានឈ្មោះថាAd5-nCoV ត្រូវបានក្រុមស្រាវជ្រាវវេជ្ជសាស្ត្រយោធាចិន ដឹកនាំដោយលោកChen Wei សហការជាមួយក្រុមហ៊ុន ឱសថCanSino ​ក្នុងការផលិត​។
មន្ត្រីសុខាភិបាលកាណាដា​បានលើកឡើងថា «ដោយសារតែភាពយឺតយ៉ាវក្នុងការបញ្ជូនវ៉ាក់សាំង​ផលិតដោយក្រុមហ៊ុន​ CanSino។ មួយវិញទៀត​ការសាកល្បង​ដំណាក់កាលចុងក្រោយ​បានធ្វើឡើងនៅក្នុងប្រទេសជាច្រើន​រួចមកហើយ​ ទើបកាណាដាសម្រេចលុបចោលគម្រោងធ្វើតេស្តចុងក្រោយ»។
វ៉ាក់សាំង​Ad5-nCoV​ត្រូវបានផលិតឡើង​ដោយក្រុមអ្នកវិទ្យាសាស្ត្រចិន ពេលនេះបានសាកល្បងនៅក្នុងប្រទេសអារ៉ាប៊ីសាអ៊ូឌិីត​ និងប្រទេសជាច្រើនផ្សេងទៀត។ នៅពេលដ៏ខ្លីខាងមុខវ៉ាក់សាំងនេះនឹងចរាចរជាផ្លូវការនៅលើទីផ្សារអន្តរជាតិ​៕


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print