រដ្ឋមន្រ្តីការពារជាតិជប៉ុន អះអាងថា៖ ដាច់ខាតមិនឲ្យភាគីណាមួយប៉ុនប៉ងផ្លាស់ប្តូរស្ថានភាពបច្ចុប្បន្ន នៅក្នុងសមុទ្រចិនខាងត្បូង និងខាងកើតឡើយ

ចែករំលែក៖

អន្តរជាតិ៖ កាលពីថ្ងៃទី២៩ ខែសីហា ម្សិលមិញនេះ លោក តារ៉ូ កូណូ រដ្ឋមន្រ្តីការពារជាតិជប៉ុន បានលើកឡើងថា លោក និងសមភាគីអាមេរិក លោក ម៉ាក អេស្ព័រ (Mark Esper) ជំទាស់ជាដាច់ខាត មិនឲ្យភាគីណាមួយប៉ុនប៉ងផ្លាស់ប្តូរស្ថានភាពបច្ចុប្បន្ន (Status Quo) ជាឯកតោភាគី នៅក្នុងសមុទ្រចិនខាងត្បូង និងខាងកើតឡើយ។

លោក តារ៉ូ កូណូ រដ្ឋមន្រ្តីការពារជាតិជប៉ុន បានថ្លែងប្រាប់អ្នកសារព័ត៌មានជប៉ុន ពីកោះGuam តាមរយៈអនឡាញ យ៉ាងដូច្នេះថា៖ «យើងយល់ព្រមថា សហគមន៍អន្តរជាតិ នឹងឆ្លើយតបយ៉ាងសាកសមបំផុត ទៅនឹងការផ្លាស់ប្តូរស្ថានភាពបច្ចុប្បន្ននៅក្នុងសមុទ្រចិនខាងត្បូងក៏ដូចជាសមុទ្រចិនខាងកើត» លោករដ្ឋមន្រ្តីការពារជាតិជប៉ុន បានលើកឡើងបែបនេះ បន្ទាប់ពីមានជំនួបជាមួយរដ្ឋមន្រ្តីការពារជាតិអាមេរិកលោក ម៉ាក អេស្ព័រ នៅកោះGuam

សូមជម្រាបថា ក្នុងជំនួបមន្ត្រីជាន់ខ្ពស់អាមេរិក និងជប៉ុនខាងលើនេះ លោកតារ៉ូ បានចែករំលែកការយល់ឃើញមួយចំនួនជាមួយលោក អេស្ព័រ ពីការពារមីស៊ីលនៅក្នុងតំបន់ ការកើនឡើងនៃភាពតានតឹងរវាងអាមេរិក និងចិន និងបញ្ហាសន្តិសុខជាដើម។ ជាមួយគ្នាដែរ ជំនួបនេះធ្វើឡើងស្របពេលទីក្រុងវ៉ាស៊ីនតោន និងទីក្រុងប៉េកាំង កំពុងមានបញ្ហាជាច្រើនជាមួយគ្នា ក្នុងនោះមានដូចជា បញ្ហាCOVID-19 ហុងកុងកោះតៃវ៉ាន់ បញ្ហាពាណិជ្ជកម្មជាដើម។

គួរបញ្ជាក់ថា ក្នុងដំណើរទស្សនកិច្ចរបស់រដ្ឋមន្រ្តីការពារជាតិអាមេរិក មកកោះGuam ធ្វើឡើងនៅចំពេលជម្លោះសមុទ្រចិនខាងត្បូង កំពុងតែឡើងកម្តៅ។ ខណៈដែលចិន បានធ្វើសមយុទ្ធយោធាជាច្រើនលើកនៅក្នុងតំបន់នេះ។ សមយុទ្ធយោធាចុងក្រោយ ចិនបានប្រព្រឹត្តឡើងនៅក្បែរប្រជុំកោះ Paracel ចាប់ពីថ្ងៃទី២៤ ដល់ថ្ងៃទី២៩ ខែសីហា ដែលបង្កឲ្យភាគីវៀតណាមជំទាស់យ៉ាងខ្លាំង។

ដោយឡែកសមុទ្រចិនខាងកើតវិញ ចិន និងជប៉ុន ក៏មិនបានមើលមុខគ្នាចំដូចគ្នា ជុំវិញជម្លោះលើកោះSenkaku ដែលចិនហៅថា Diaoyuបច្ចុប្បន្នកោះ Senkaku នេះ គឺស្ថិតនៅក្រោមការគ្រប់គ្រងរបស់ជប៉ុន ខណៈពេលចិននៅតែអះអាងថា ជាកោះរបស់ខ្លួន៕ដោយ៖ស តារា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print