សម្តេចភក្តី សាយ ឈុំ និងលោកស្រី អញ្ជើញប្រារព្ធពិធីប័ង្សុកូលជូនដល់វិញ្ញាណក្ខ័ន្ធ មាតា បិតា ញាតិការទាំង៧សន្តាន ដែលបានបែកកាយរំលាយខ័ន្ធទៅកាន់លោកខាងមុខ

ចែករំលែក៖

ខេត្តកំពង់ចាម ៖ ក្នុងឱកាសហេមន្តវសន្តរដូវ ឆ្នាំជូត ទោស័ក ពុទ្ធសករាជ ២៥៦៤ នាព្រឹកថ្ងៃអាទិត្យ១២កើតខែភទ្របទ ត្រូវនឹងថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២០ សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា លោកស្រី ព្រមទាំងក្រុមគ្រួសារបានអញ្ជើញប្រារព្ធពិធីប័ង្សុកូលជូនដល់វិញ្ញាណក្ខ័ន្ធ មាតា បិតា ញាតិការទាំង៧សន្តាន ដែលបានបែកកាយរំលាយខ័ន្ធទៅកាន់លោកខាងមុខហើយនោះ និងឧទ្ទិសកុសលផលបុណ្យជូនដល់ដួងវិញ្ញាណក្ខ័ន្ធលោកអ្នកដ៏មានគុណទាំងនោះ បានអញ្ជើទៅកាន់សុគតិភពកុំបីឃ្លៀងឃ្លាតឡើយ។

  ពិធីនេះបានប្រព្រឹត្ថទៅតាមទំនៀមទំលាប់ខ្មែរ និងតាមគន្លងប្រពៃណីយព្រះពុទ្ធសាសនា នៅវត្តសុវណ្ណគីរី (ហៅវត្តជើងឆ្នុក) ដែលស្ថិតនៅក្នុងភូមិជើងឆ្នុក ឃុំតាំងក្រាំង ស្រុកបាធាយ ខេត្តកំពង់ចាម ដោយមានការចូលរួមពីមន្ត្រីរាជការ និងប្រជាពុទ្ធបរិស័ទ្ធចំណុះជើងវត្តប្រមាណជាង៣០០នាក់ ប្រកបដោយបរិយាកាសរីករាយ ស្និទ្ធស្នាល និងសុទិដ្ឋិនិយមខ្ពស់…។

  ក៏ក្នុងថ្ងៃជាមួយគ្នានេះដែរ សម្តេចភក្តី និងលោកស្រី បានអញ្ជើញទៅចូលរួមរំលែកមរណទុក្ខជាមួយក្រុមគ្រួសារសពឧបាសិកា ជាម ស្រ៊ាន ដែលបានទទួលមរណភាពកាលពីព្រឹកថ្ងៃសៅរ៍ ទី២៩ ខែសីហា ឆ្នាំ២០២០ វេលាម៉ោង០៨:៣៥នាទីក្នុងជន្មាយុ៩៨ឆ្នាំដោយជរាពាធិ ដោយសម្តេចបានសម្តែងនូវសេចក្តីក្រៀមក្រំសោកស្តាយជាទីបំផុត។

  សពឧបាសិការ ជាម ស្រ៊ាន ត្រូវបានក្រុមគ្រួសារនៃសព ប្រារព្ធពិធីបុណ្យតាមប្រពៃណីយសាសនានៅគេហដ្ឋានសពស្ថិតនៅផ្លូវលេខ២៤២សង្កាត់បឹងព្រលឹត ខណ្ឌ៧មករា ហើយនឹងត្រូវដង្ហែរយកទៅបូជានាព្រឹកថ្ងៃចន្ទ ទី៣១ ខែសីហា ឆ្នាំ២០២០ នៅវត្តទួលសង្កែ សង្កាត់ទួលសង្កែ ខណ្ឌឫស្សីកែវ រាជធានីភ្មំពេញ៕

                 

...

ដោយ៖ សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print