ជាលើកដំបូង ចាប់តាំងពីថ្ងៃទី​២៥ខែកក្កដាមកវៀតណាមមិនមានករណីឆ្លងកូវីដ-១៩ថ្មី

ចែករំលែក៖

វៀតណាម៖នៅវេលាម៉ោង​១៨ ថ្ងៃទី​៣០ ខែសីហា គណៈកម្មការប្រយុទ្ធប្រឆាំងជំងឺឆ្លង​កូវីដ-១៩ បានប្រកាសឲ្យដឹងថា មកទល់ពេលនេះវៀតណាមមានអ្នកឆ្លងសរុប​តែ​១០៤០នាក់ដដែល។ ដូច្នេះក្នុងរយៈពេល​២៤ម៉ោងកន្លងមក​វៀតណាម មិនមានអ្នកឆ្លងម្នាក់ណាឡើយ​ គឺជាលើកដំបូង​ចាប់តាំងពីថ្ងៃទី​២៥ខែកក្កដា មកទល់ពេលនេះ។
គិតមកដល់ម៉ោង​១៨ ថ្ងៃទី​៣០ខែសីហា វៀតណាមមានករណីឆ្លងកូវីដ​-១៩​ក្នុងប្រទេស ៦៩០នាក់ ​ភាគច្រើនអ្នកឆ្លងជាប់ពាក់ព័ន្ធនឹងទីក្រុងដាណាង ។ ដូច្នេះនៅក្នុងរយៈពេល​២៤ម៉ោង​គិតដល់វេលាម៉ោង ១៨ ថ្ងៃទី​​៣០ ខែសីហា​ វៀតណាមមិនមានអ្នកឆ្លងថ្មីម្នាក់ណាឡើយ។ ចំណែកអ្នកព្យាបាលជាសះស្បើយវិញមានដល់ទៅ​១៩នាក់​ក្នុងមួយថ្ងៃ។ ប៉ុន្តែអ្នកជាសះស្បើយត្រូវបន្តផ្តាច់ខ្លួន១៤ថ្ងៃទៀត ក្នុងតំបន់ដែលខ្លួនរស់នៅក្រោយចាកចេញពីមន្ទីរពេទ្យ។
ដូច្នេះ​អ្នកព្យាបាលជាសះស្បើយសរុប ដល់ទៅ ៦៩៥នាក់​ក្នុងចំណោម​១០៤០នាក់​។ តាមរបាយការណ៍របស់គណៈកម្មការ ទប់ស្កាត់ជំងឺឆ្លងបានឲ្យដឹងថា បច្ចុប្បន្ន​អ្នកជំងឺធ្ងន់​មាន១១នាក់​
ហើយចំនួនអ្នកស្លាប់ដោយកូវីដ​-១៩ នៅក្នុងប្រទេសវៀតណាមគឺ​៣២នាក់​ ភាគច្រើនជាមនុស្សចាស់មានជំងឺប្រចាំកាយ​ មិនអាចព្យាបាលជាសះស្បើយ​ ដូចជាជំងឺមហារីកដំណាក់កាលចុងក្រោយ និងជំងឺទឹកនោមផ្អែមជាដើម…៕ដោយ៖ធី រីណា

   

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print