ខេត្តក្រចេះ៖ បុរសម្នាក់បានលង់ទឹកអូររហូតដាច់ខ្យល់ស្លាប់ទើបត្រូវបានគេប្រទះឃើញ ប៉ុន្តែគេពុំទាន់ដឹងពីមូលហេតុច្បាស់លាស់នោះទេ។
ហេតុការណ៍ប្រទះឃើញសាកសពលង់ទឹកស្លាប់នេះបានកើតឡើង
នៅវេលាម៉ោង៩ៈ៣០នាទីព្រឹកថ្ងៃទី៣០ខែសីហាឆ្នាំ២០២០នៅចំណុចអូរអំពក ក្នុងឃុំស្រែជិះ ស្រុកសំបូរ ខេត្តក្រចេះ។
ប្រភពពីសមត្ថកិច្ចបានឱ្យដឹងថា ជនរងគ្រោះត្រូវបានគេស្គាល់ឈ្មោះ
អឹម វើម ភេទប្រុស អាយុ៤០ឆ្នាំ ជនជាតិក្រោល សញ្ជាតិខ្មែរ មានទីលំនៅភូមិឃុំខាងលើ។
សមត្ថកិច្ចក្រោយពេលទទួលបានដំណឹងនេះភ្លាមក៏បានដឹកនាំកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំស្រែជិ សហការជាមួយប្រជាការពារនិងលោកមេភូមិអំពកចុះទៅពិនិត្យដល់កន្លែងកើតហេតុ។
ក្រោយពេលសមត្ថកិច្ចពិនិត្យធ្វើកោសល្យវិច័យលើសាកសពរួចរាល់មកឃើញថា ជនរងគ្រោះពិតជាលង់ទឹកស្លាប់ប្រាកដមែនដោយសារមូលហេតុចុះទៅមើលមងហើយចុះចំកន្លែងទឹកជ្រៅក៏លង់ស្លាប់តែម្តង។
សមត្ថកិច្ចក្រោយពិនិត្យសាកសពរួចរាល់ក៏បានប្រគល់ឱ្យសាច់ញាតិយកទៅធ្វើបុណ្យតាមប្រពៃណី៕ ដោយ៖ ជីវ័ន្ត