ចិនអំពាវនាវដល់សហគមន៍អឺរ៉ុប​សាមគ្គីគ្នាប្រឆាំង​ភាពអាត្មានិយមរបស់អាមេរិក

ចែករំលែក៖

រដ្ឋមន្ត្រីក្រសួងការបរទេសចិន លោក វ៉ាង យី បានបញ្ជាក់ថា សហគមន៍អឺរ៉ុបនិងចិន ចាំបាច់ត្រូវតែសហការគ្នា​ប្រឆាំង​និងសកម្មភាពស្អប់ខ្ពើម ប្រឈមមុខ ដាក់គ្នា អាត្មានិយម របស់ថ្នាក់ដឹកនាំសហរដ្ឋអាមេរិក​។
មានប្រសាសន៍ពេលបំពេញទស្សនកិច្ចនៅទីក្រុងប៉ារីស​​កាលពីថ្ងៃទី​៣០ ខែសីហា លោកវ៉ាង យីបានបញ្ជាក់ថា ទំនាក់ទំនងរវាងអាមេរិកនិងចិន កំពុងតានតឹងយ៉ាងខ្លាំង ។ ការប្រឈមមុខតានតឹងនេះដោយសារតែ​ភាពអាត្មានិយមរបស់ថ្នាក់ដឹកនាំអាមេរិក។
សារព័ត៌មាន​ SCMP​នៅថ្ងៃទី​៣១ខែសីហាបានផ្សាយថា រដ្ឋមន្ត្រីការបរទេសចិនបានបំពេញទស្សនកិច្ចទៅកាន់​៥ប្រទេសតំបន់អឺរ៉ុប មាន​អីុតាលី ហុល្លង់ បារាំង​
ន័រវេស និងអាល្លឺម៉ង់ ដើម្បីរិតចំណងមិត្តភាពឱ្យកាន់តែប្រសើរ ឡើងក្នុងពេលដែលចិនកំពុងប្រឈមមុខតានតឹងជាមួយអាមេរិក​។
ក្នុងពេលទស្សនកិច្ចនៅអឺរ៉ុប លោក វ៉ាង យី​ បានថ្កោលទោសយ៉ាងខ្លាំងដល់រដ្ឋាភិបាលទីក្រុងវ៉ាស៊ីនតោន​ ដែលមានសកម្មភាពដាក់គំនាប អូសទាញបណ្តាប្រទេសឲ្យប្រឈមមុខតានតឹងជាមួយចិន ធ្វើឲ្យស្ថានភាពនៅលើពិភពលោកកាន់តែតានតឹងថែមទៀត។
រដ្ឋមន្ត្រីការបរទេសចិន​បានបញ្ជាក់ថា «ដើម្បីប្រវត្តិសាស្ត្រមនុស្សជាតិ និងភាពស្ថិតស្ថេរ​ ចិននិងអឺរ៉ុបត្រូវតែសាមគ្គីគ្នា ដើម្បីប្រឆាំងការបំបែកបំបាក់មនុស្សជាតិ ឲ្យស្អប់គ្នា »។
កន្លងមកថ្មីៗ ទីប្រឹក្សាសន្តិសុខជាតិអាមេរិកលោក​Robert O’Brien ​បានបំពេញទស្សនកិច្ចនៅប្រទេសបារាំង​ដើម្បីពិភាក្សាពីការគំរាមកំហែងពីចិនទៅលើវិស័យជាច្រើន ក្នុងនោះមានសន្តិសុខជាតិ​ជាដើម៕


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print