ភ្នំពេញ៖ នៅថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២០នេះ លោកសាស្ត្រាចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានចេញសេចក្ដីណែនាំ ស្តីពីការការពារការចម្លងវីរុសកូវីដ–១៩ និងការពុលចំណីអាហារ ក្នុងអំឡុងពិធីបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌ ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី០៣ដល់ថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២០ ខាងមុខនេះ។
នៅក្នុងសេចក្តីណែនាំរបស់ក្រសួងសុខាភិបាល បានបញ្ជាក់ថា ដោយផ្អែកលើ ស្ថានភាពនៃការចម្លងវីរុសកូវីដ–១៩ នៅលើបណ្ដាប្រទេសលើសកលលោក និងនៅក្នុងតំបន់ មិនទាន់មានការធូរស្បើយហើយ កំណើននៃការចម្លងវីរុសកូវីដ–១៩ និងការស្លាប់ដោយសារជំងឺនេះនៅតែបន្តមានខ្ពស់នៅឡើយ បើទោះបីជាប្រទេសកម្ពុជា មិនទាន់មានការចម្លងវីរុសកូវីដ–១៩ នៅក្នុងសហគមន៍នៅឡើយក៏ដោយ ក៏ជំងឺដ៏កាចសាហាវនេះ នៅតែជាការគំរាមកំហែងសុខ ភាពសាធារណៈ ហើយលទ្ធភាពនៃការចម្លងវីរុសនេះ នៅក្នុងប្រទេស ក៏នៅតែជាក្ដីព្រួយបារម្ភនៅឡើយដែរ។
ក្រសួងសុខាភិបាលសូមអំពាវនាវ និងក្រើនរំលឹកដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ ត្រូវបន្តអនុវត្តការការពារការចម្លងវីរុសកូវីដ–១៩ ដោយបង្កើនការប្រុងប្រយ័ត្នខ្ពស់ក្នុងអំឡុងពិធីបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌ ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី០៣ ដល់ថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២០ខាងមុខនេះ។
សូមអានសេចក្តីណែនាំលំអិតរបស់ក្រសួងសុខាភិបាលកម្ពុជា ដើម្បីអនុវិធានការសំខាន់ៗមានដូចខាងក្រោម៖