គោក្របីជាង៣ពាន់ក្បាលប្រឈមកើតជំងឺសាទឹក ខណ:ងាប់ជាង៣០ក្បាល ឈឺជិត២០០ក្បាលនាពេលកន្លងមក

ចែករំលែក៖

ខេត្តស្វាយរៀង ៖ សត្វគោ ក្របីរបស់ប្រជាពលរដ្ឋក្នុងឃុំសំរោង និងឃុំទួលស្តី ស្រុកចន្រ្ទា ខេត្តស្វាយរៀងជាង៣ពាន់ក្បាលកំពុងប្រឈមកើតជំងឺសាទឹក ខណ:ក្នុងចំណោមសត្វទាំងនោះម្ចាស់បានលែងនៅទីវាល ហើយវាបានងាប់ជាង៣០ក្បាល និងឈឺជិត២០០ក្បាល និងទើបតែបានចាក់វ៉ាក់សាំងការពារបានជាង២០០ក្បាលប៉ុណ្ណោះ បន្ទាប់ពីផ្ទុះឡើងចាប់តាំងពីថ្ងៃទី១២ ខែសីហា ឆ្នាំ២០២០មកម្ល៉េះ។

បើយោងតាមរបាយការណ៍របស់មន្ទីរកសិកម្មខេត្តស្វាយរៀងបង្ហាញថា គោ ក្របីបានងាប់ចំនួន៣៥ក្បាល ក្នុងនោះមានគោ៣ក្បាល ក្របី៣២ក្បាល, គោ ក្របីឈឺមានចំនួន១៧៩ក្បាល, ព្យាបាលឲ្យជាសះស្បើយចំនួន១៤៣ក្បាល, ចាក់វ៉ាក់សាំងបានចំនួន២៦១ក្បាល ហើយ គោ ក្របីលែងចោលនៅទីវាលជាមួយ គោ ក្របីប្រឈមនឹងកើតនូវជំងឺឆ្លងមាន ចំនួន៣.៣៧៧ក្បាល ក្នុងនោះគោមាន ១.១០០ក្បាល និងក្របី២.២៧៧ក្បាល។ ឃើញបញ្ហាប្រឈមបែបនេះ ពលរដ្ឋបានសុំឲ្យមន្ត្រីជំនាញចុះទៅចាក់វ៉ាក់សាំងឲ្យគោ ក្របីទាំងអស់នោះផង ។

សូមបញ្ជាក់ថា ចាប់តាំងពីផ្ទុះជំងឺនេះមក លោក នូ វ៉ននីកា ប្រធាននាយកដ្ឋានសុខភាពសាធារណ: និងបសុព្យាបាល នៃអគ្គនាយដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ បានដឹកនាំក្រុមការងារសហការជាមួយ លោក សុខ សុទ្ធាវុធ ប្រធានមន្ទីរកសិកកម្មរុក្ខាប្រមាញ់ និងនេសាទខេត្តស្វាយរៀង លោក ថាច់ រតនា អតីតប្រធានមន្ទីរ លោកប្រធាន អនុប្រធាន និងមន្រ្តីការិយាល័យផលិតកម្ម និងបសុព្យាបាល៤រូប ដោយមានការចូលរួមពីលោក សួស សា
រិទ្ធ អភិបាលរងស្រុក តំណាងលោកអភិបាលស្រុក លោកប្រធាន និងមន្រ្តីការិយាល័យកសិកម្មធនធានធម្មជាតិ និងបរិស្ថានស្រុក លោកប្រធានគណបក្សឃុំ លោកមេឃុំ មេភូមិ អនុភូមិ មន្រ្តីប៉ុស្ដិ៍នគរបាលរដ្ឋបាលឃុំ គ្រូពេទ្យឃុំសំរោង បានចុះទៅដល់ផ្ទះប្រជាពលរដ្ឋ ស្ថិតនៅភូមិចេក ឃុំសំរោង ដើម្បីធ្វើការផ្សព្វផ្សាយពីជំងឺឆ្លងសត្វ និងបានចែកថ្នាំបាញ់សម្លាប់មេរោគ ជូនប្រជាពលរដ្ឋផងដែរ៕ យឹម សុថាន

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print