សម្តេចតេជោ មុនមានថ្ងៃនេះយើងបានឆ្លងកាត់នូវដំណាក់កាលលំបាកយ៉ាងខ្លាំង បន្ទាប់ពី ប៉ុល ពតជម្លៀស

ចែករំលែក៖

ភ្នំពេញ៖ បងប្អូនជនរួមជាតិជាទីគោរពស្រឡាញ់ !

សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ថា មុនមានថ្ងៃនេះយើងបានឆ្លងកាត់នូវដំណាក់កាលលំបាកយ៉ាងខ្លាំង។ គ្រួសារនីមួយៗត្រូវចាប់ផ្តើមពីបាតដៃទទេរ ជាមួយនឹងការត្រូវវិលត្រឡប់ទៅរកភូមិកំណើត ស្វែងរកក្រុមគ្រួសារបន្ទាប់ពី ប៉ុល ពតជម្លៀស។ រដ្ឋាភិបាលនាសម័យនោះ ដែលភាគច្រើនដឹកនាំដោយខ្ញុំ ត្រូវស្ថិតក្នុងសភាពការណ៍ ដ៏លំបាក ព្រោះប្រទេសជាតិស្ថិតក្នុងកាលៈទេសៈមានសន្តិភាពផង និងមានសង្គ្រាមផង។

គ្រោះទឹកជំនន់ និងរាំងស្ងួតតែងកើតមាន ដែលតម្រូវឱ្យមន្ត្រីថ្នាក់ដឹកនាំចុះជាប់ជាមួយប្រជាជនឬរហូតទៅកាន់សមរភូមិ រួមសុខ រួមទុក្ខជាមួយកងកម្លាំងប្រដាប់អាវុធ ដើម្បីការពារប្រជាជនពីការវាយប្រហារពីពួក ប៉ុលពត ទៀតផង។

ពេលនេះប្រទេសមានសន្តិភាពទាំងស្រុងដែលផ្តល់លទ្ធភាពឱ្យមានការអភិវឌ្ឍលើគ្រប់វិស័យ។ មេរៀនឈឺចាប់ពីអតីតកាលមិនត្រូវឱ្យមានទៀតទេ លើទឹកដីដ៏កំសត់របស់យើង៕

image

image

image

image

image

image

image

image

image

image

image

image

image

image

...

image

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print