រថយន្ដ​ PORSCHE​ និង​រថយន្ត​ម៉ា​ស្ដារ​ បុក​គ្នា​ត្រង់​ចំណុច​ផ្លូវកែង​បណ្ដាល​ឲ្យ​រង​ការ​ខូចខាត​ទាំង​សងខាង​

ចែករំលែក៖

​ភ្នំពេញ៖ រថយន្ដ​ស៊េរី​ទំនើប​ពីរ​គ្រឿង​ បុក​គ្នា​ត្រង់​ចំណុច​ផ្លូវកែង​ បណ្ដាល​ឲ្យ​រង​ការ​ខូចខាត​ទាំង​សងខាង​ តែ​មិន​បណ្ដាល​អោយ​មាន​អ្នក​រង​របួស​នោះ​ទេ​ ។​

​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​នេះ​ បាន​កើតឡើង​កាលពី​វេលា​ម៉ោង​០១​និង​១០​នាទី​រំលង​អធ្រាត្រ​ ឈាន​ចូល​ថ្ងៃ​ទី​៦​ ខែកុម្ភៈ​ ឆ្នាំ​២០១៦​ នៅ​ចំណុច​ផ្លូវ​ស​ធារ​ស់​កែង​ផ្លូវ​ទំនាក់ទំនង​ព្រឹទ្ធសភា​ ទល់មុខ​ស្ថានទូត​សូ​វៀត​ ស្ថិត​ក្នុង​សង្កាត់​ទន្លេបាសាក់​ ខណ្ឌចំការមន​ រាជធានី​ភ្នំពេញ​។​

​សាក្សី​នៅ​កន្លែង​កើតហេតុ​បានអោយ​ដឹង​ថា​ នៅ​មុន​ពេល​កើតហេតុ​ គេ​បានឃើញ​មាន​រថយន្ដ​ម៉ាក​ PORSCHE​ ព​ណ៍​ស​ ពាក់​ស្លាក​លេខ​ ភ្នំពេញ​ 2Z-2555.​ បើក​ចេញពី​ផ្លូវ​ទំនាក់ទំនង​ព្រឹទ្ធសភា​ទិស​ដៅ​ពី​កើតមក​លិច​ ក្នុង​ល្បឿន​លឿន​ហើយ​បាន​បត់​ស្ដាំ​ឡើង​មក​ផ្លូវ​សុធារស​មិន​ប្រយ័ត្ន​ ក៏​ជ្រុល​ទៅ​បុក​ជាមួយ​រថយន្ដ​ ម៉ា​ស្ដារ​ ព​ណ៍​ស​ ពាក់​ស្លាក​លេខ​ ភ្នំពេញ​ 2AC-2592​ ដែល​ធ្វើ​ដំណើរ​ទិស​ដៅ​បញ្ច្រាស់ទិស​គ្នា​ ហើយ​បុក​ទល់មុខ​គ្នា​ពេញទំហឹង​បណ្ដាល​អោយ​រថយន្ដ​ទាំង​ពីរ​គ្រឿង​រង​ការ​ ខូចខាត​ តែ​សំណាង​មិន​បណ្ដាល​អោយ​មាន​អ្នក​រង​របួស​នោះ​។

​ក្រោយ​ពេល​កើតហេតុ​ពេល​ដែល​អ្នក​សារព័ត៌មាន​ចុះ​ទៅ​ថតរូប​ភាព​ក្នុង​ ករណី​នោះ​ បែរជា​ម្ចាស់​រថយន្ដ​ទាំង​ពីរ​គ្រឿង​បាន​ព្យាយាម​ បិត​បាំង​និង​បក​ស្លាក​លេខ​រថយន្ដ​យក​ទៅ​លាក់​ទុក​ក្នុង​រថយន្ដ​បាត់​។​ ក្រោយមក​កម្លាំង​សមត្ថកិច្ច​ជំនាញ​បាន​ចុះ​ដល់​កន្លែង​កើតហេតុ​ដើម្បី​ វាស់វែង​ តែ​ដោយសារ​ភាគី​ទាំង​សងខាង​បាន​សុំ​ សម្របសម្រួល​គ្នា​និង​មិន​ចង់​ឲ្យ​រំខាន​ដល់​សមត្ថកិច្ច​ ទើប​សមត្ថកិច្ច​ចាក​ចេញពី​កន្លែង​កើតហេតុ​ដោយ​ទុក​អោយ​ម្ចាស់​រថយន្ដ​ទាំង​ សងខាង​ហៅ​រថយន្ដ​ស្ទួ​ចម​ក​ស្ទួ​ច​យក​ទៅ​ជួសជុល​ដោយ​ខ្លួនឯង​តែ​ម្ដង​៕​

IMG_6702 copy

IMG_6698 copy

IMG_6695 copy

IMG_6687 copy

IMG_6652 copy

ដោយ៖ ជី​ម​ ភា​រ៉ា​ ដង្កោ​

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print