ខឹង​ប្រពន្ធ​ដើរ​បាត់​ពី​ផ្ទះ​ មិន​ដាំបាយ​ឲ្យ​ហូប​ ដុត​ផ្ទះ​ឆេះ​ម៉ត់​

ចែករំលែក៖

​ខេត្តពោធិ៍សាត់​៖​ បុរស​វ័យ​៤០​ឆ្នាំ​ម្នាក់​ បាន​ផ្ទុះ​អំពី​ហិង្សា​ក្នុង​គ្រួសារ​ ដោយ​ដុត​ផ្ទះ​ឆេះ​ម៉ត់​ ខណៈ​បុរស​រូប​នេះ​មក​ពី​ចម្ការ​មិនឃើញ​ប្រពន្ធ​នៅផ្ទះ​ ម្យ៉ាងទៀត​បាយ​ក៏​មិន​ទាន់​ដាំ​ហូប​។​

​ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​១៩​និ​៤០​នាទី​ថ្ងៃ​ ទី​៥​ ខែកុម្ភៈ​ ឆ្នាំ​២០១៦​ នៅ​ចំណុច​អំ​ពួច​ ក្នុងភូមិ​ព្រៃ​កន្ទួត​ ឃុំ​តា​លោ​ ស្រុក​បាកាន​ ខេត្តពោធិ៍សាត់​។​

​អាជ្ញាធរ​ប្រាប់​ថា​ បុរស​សង្ស័យ​ឈ្មោះ​ សៀន​ ជ័យ​ អាយុ​៤០​ឆ្នាំ​ មាន​ប្រពន្ធ​ឈ្មោះ​ ខិ​ន​ សា​មឿ​ន​ អាយុ​៣០​ឆ្នាំ​ និង​កូនប្រុស​ស្រី​ចំនួន​៤​នាក់​ក្នុង​បន្ទុកគ្រួសារ​ មាន​ទីលំនៅ​ភូមិ​ ឃុំ​កើតហេតុ​ ។​

​ប្រភព​ពី​អាជ្ញាធរ​ខាងលើ​បន្ត​ថា​ ផ្ទះ​ដែល​ត្រូវ​គេ​ដុត​បំផ្លាញ​នោះ​សង់​អំពី​ឈើ​ ដំបូល​ប្រក់​ស្បូវ​ ជញ្ជាំង​បាំង​ស្បូវ​ រ​រៀប​ក្រាល​ក្ដារ​ មាន​ទំ​ហ៊ំ​៣​ម៉ែត្រ​ គុណ​នឹង​៤​ម៉ែត្រ​ ត្រូវ​ឆេះ​ទាំងស្រុង​ បណ្ដាល​ឲ្យ​ខូចខាត​រួម​មាន​ស្រូវ​ចំនួន​១០០០​គីឡូក្រាម​ សម្ភារ​:​មួយ​ចំនួន​ទៀត​ ព្រមទាំង​ឈើ​ថ្មី​បំរុង​ទុក​ធ្វើ​ផ្ទះ​អស់​មួយ​ចំនួន​ដែរ​ ប៉ុន្តែ​ពុំ​មា​នប​ណា​ល​ឲ្យ​នរណា​ម្នាក់​រង​របួស​នោះ​ទេ​ ។

​ប្រភព​ដដែល​នោះ​អះអាង​បន្ត​ទៀត​ថា​ ការ​ដែល​បុរស​រូប​នេះ​បង្ក​អំពី​ហិង្សា​ដោយ​ដុត​ផ្ទះ​ខ្លួន​ចោល​ខាងលើ​ ខណៈ​នៅ​ពេល​ព្រលប់ៗ​ មុន​កើតហេតុ​បន្តិច​ គេ​ឃើញ​គាត់​(​បុរស​ជា​ប្តី​)​បរទេះ​មក​ពី​ចម្ការ​ នៅ​គ្រា​ដែល​គាត់​មក​ដល់​ផ្ទះ​ មិនឃើញ​ប្រពន្ធ​នៅផ្ទះ​នោះ​ទេ​ ហើយ​បាយ​សម្លរ​ ក៏​មិនដឹង​នៅឯណា​នោះ​ដែរ​ ក៏​ជេរ​បញ្ចោ​យ៉ាង​ចាស់ដៃ​ ។​ ភ្លាមៗ​នោះ​បាន​ ធ្វើ​ឲ្យ​គាត់​ឈួ​ល​ក្នុង​ចិត្ត​ ក្ដៅក្រហាយ​ ខណៈ​កំពុង​ហត់​ហេវ​ផង​ ម្យ៉ាង​ថែម​ទាំង​ស្រវឹង​ខ្លះៗ​ផង​ ក៏​ទាញ​ដែកកេះ​ពី​ហោប៉ៅ​អាវ​ កេះ​ដុត​ឆេះ​ម៉ត់​តែ​ម្ដង​ ។​

​ករណី​នេះ​សមត្ថកិច្ច​នគរបាល​បាន​នាំ​បុរស​បង្ក​មក​ ណែនាំ​អប់រំ​រួច​ ក៏​ឲ្យ​ទៅ​ផ្ទះ​វិញ​ខណៈ​មានការ​សម្របសម្រួល​ពី​ប្រពន្ធ​កូន​ផង​នោះ​៕

dew (3) copy

dew (1) copy

dew (2) copy

dew (4) copy

ដោយ៖​ ប៉ឹម​ ពិន​

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print