មនុស្ស៤នាក់រងរបួស និងជើងហោះហើរជាង២០០ជើងត្រូវបានលុបចោល ខណៈព្យុះទីហ្វុងម៉ៃសាក់វាយប្រហារ ខេត្តអូគីណាវ៉ារបស់ប្រទេសជប៉ុន

ចែករំលែក៖

អន្តរជាតិ៖ ព្យុះកំណាចទីហ្វុង ម៉ៃសាក់ (Maysak) បានវាយប្រហារលើខេត្តអូគីណាវ៉ា ស្ថិតនៅភាគខាងត្បូងនៃប្រទេសជប៉ុន បណ្ដាលឲ្យមនុស្សយ៉ាងហោច ០៤នាក់រងរបួសនៅក្នុងប្រទេស មិនតែប៉ុណ្ណោះយុះទីហ្វុង Maysak ក៏បានបង្ខំឱ្យជើងហោះហើរច្រើនជាង ២៤០ជើងទាំងទៅនិងមកខេត្តអូគីណាវ៉ា ត្រូវលុបចោលផងដែរ ហើយផ្ទះយ៉ាងហោច ៣០,០០០ខ្នងគ្មានអគ្គិសនីប្រើប្រាស់ ជាបណ្ដោះអាសន្ន។ នេះបើតាមប្រព័ន្ធផ្សព្វផ្សាយជប៉ុន ដកស្រង់ដោយសារព័ត៌មាន Sputnik នៅរសៀលថ្ងៃអង្គារ ទី០១ ខែកញ្ញា ឆ្នាំ២០២០។

បើតាមទូរទស្សន៍ជប៉ុន NHK បានចេញផ្សាយថា៖ ព្យុះទីហ្វុង Maysak បច្ចុប្បន្នកំពុងធ្វើដំណើរទៅភាគពាយ័ព្យប្រទេស ជាមួយល្បឿនខ្យល់បក់ ៤៥ម៉ែត្រក្នុង១វិនាទី ហើយអាចឡើងដល់ ៦៥ម៉ែត្រក្នុង១វិនាទីផងដែរ។ ដោយព្យុះមួយនេះត្រូវបានគេរំពឹងថា នឹងចុះថមថយកម្លាំងនៅថ្ងៃពុធស្អែកនេះ និងអាចបក់បោកទៅកាន់ប្រទេសកូរ៉េខាងត្បូងជាលើកទី ២។

ទាក់ទិននឹងបញ្ហានេះដែរអាជ្ញាធរជប៉ុន ក៏បានអំពាវនាវឱ្យប្រជាជនរបស់ខ្លួន មានការប្រុងប្រយ័ត្នខ្ពស់ផងដែរ ចំពោះកម្លាំងខ្យល់បក់យ៉ាងសន្ធប់, គ្រោះទឹកជំនន់ និងគ្រោះរអិលបាក់ដី នៅតាមតំបន់ទំនាប និងជាប់ទន្លេ ឬសមុទ្រ៕ដោយ៖ស តារា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print