ក្រសួងអបរំចេញសេចក្តីណែនាំស្ដី​ពីការ​បើក​ដំណើរការ​ឡើងវិញ​គ្រឹះស្ថាន​សិក្សា​ឯកជន ក្នុង​ដំណាក់​កាល​ទី​២

ចែករំលែក៖

ភ្នំពេញ៖ នៅថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២០ ក្រសួងអប់រំ យុវជន និងកីឡា បានចេញសេចក្តីណែនាំ ស្ដី​ពីការ​បើក​ដំណើរការ​ឡើងវិញ​គ្រឹះស្ថាន​សិក្សា​ឯកជន ក្នុង​ដំណាក់​កាល​ទី​២។
សេចក្តីណែនាំបានបញ្ជាក់ថា ការរបើកដំណើរការឡើងវិញគ្រឹះស្ថានសិក្សាឯកជន ក្នុងដំណាក់កាលទី ២ ក្រោយពីការដាក់ឱ្យអនុវត្តវិស្សមកាលតូចមុនកាលកំណត់ និងការដាក់ឱ្យបន្តវិស្សមកាល ដើម្បីទប់ស្កាត់ការរីករាលដាលនៃជំងឺភូវីដ-១៩ គ្រឹះស្ថានសិក្សាឯកជន និងសិស្សានុសិស្ស និស្សិតមួយចំនួនបានអនុវត្តការបង្រៀននិងរៀនតាមវិធាននៃការសិក្សាពីចម្ងាយតាមប្រព័ន្ធអេឡិចត្រូនិក ក្រោមការជួយគាំទ្ររបស់មាតាបិតា អ្នកអាណាព្យាបាល លោកគ្រូ អ្នកគ្រូ និងគណៈគ្រប់គ្រងសាលារៀន។

ស្របពេលជាមួយនេះ ក្រសួងអប់រំ យុវជន និងកីឡាបានអនុម័តនូវឯកសារចំនួន ២ រួមមាន៖
ទី១-យុទ្ធសាស្ត្រស្តីពីការបើកដំណើរការគ្រឹះស្ថានសិក្សាឡើងវិញ
និងទី២- គោលការណ៍ប្រតិបត្តិស្តង់ដារ (SOP) សម្រាប់ដំណើរការគ្រឹះស្ថានសិក្សាឡើងវិញក្នុងបរិបទនៃជំងឺកូវីដ-១៩។ ឯកសារទាំងពីរនេះជាការតម្រង់ទិសក្នុងទិដ្ឋភាពយុទ្ធសាស្រ្ត និងបច្ចេកទេស សម្រាប់គ្រឹះស្ថានសិក្សារដ្ឋ និងឯកជន ក្នុងការត្រៀមលក្ខណៈបើកដំណើរការឡើងវិញ ។ ដើម្បីធានាថា ការបើកដំណើរការឡើងវិញគ្រឹះស្ថានសិក្សាឯកជន ក្នុងដំណាក់កាលទី២ មានប្រសិទ្ធភាព និងប្រកបដោយសុវត្ថិភាព ក្រសួងសូមធ្វើការណែនាំដល់គណៈគ្រប់គ្រងគ្រឹះស្ថានសិក្សាឯកជនទាំងអស់ មាតា បិតា អ្នកអាណាព្យាបាល សិស្សានុសិស្ស និស្សិត អំពីការត្រៀមលក្ខណៈ និងការបើកដំណើរការគ្រឹះស្ថានសិក្សាឯកជនឡើងវិញដូចខាងក្រោម៖
១- ការត្រៀមលក្ខណៈដើម្បីបើកដំណើរការគ្រឹះស្ថានសិក្សាឯកជនឡើងវិញ គណៈគ្រប់គ្រងគ្រឹះស្ថានសិក្សាឯកជនទាំងអស់ ត្រូវពិនិត្យលក្ខណសម្បត្តិ និងធ្វើការកែលម្អហេដ្ឋារចនាសម្ព័ន្ធរបស់គ្រឹះស្ថានសិក្សាខ្លួន ដូចតទៅ ៖
អនុវត្តតាម “គោលការណ៍ប្រតិបត្តិស្តង់
ដារ(SOP) សម្រាប់ដំណើរការគ្រឹះស្ថានសិក្សាឡើងវិញ ក្នុងបរិបទកូវីដ-១៩” ជាពិសេសពង្រឹងការអនុវត្តវិធានការការពារ ទប់ស្កាត់ និងឆ្លើយតបការរាលដាលជំងឺកូវីដ-១៩ របស់ក្រសួងសុខាភិបាល ឬអាចអនុវត្តលើសពីស្តង់ដារដែលបានកំណត់ដូចខាងក្រោម ៖

ដោយ៖ សុខ ខេមរា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print