កម្លាំងចម្រុះខេត្តកំពង់ឆ្នាំងចុះបង្រ្កាបបទល្មើសនេសាទរឹបអូសឧបករណ៍នេសាទជាច្រើន

ចែករំលែក៖

ខេត្តកំពង់ឆ្នាំង ៖ កម្លាំងចម្រុះខេត្តកំពង់ឆ្នាំងនាថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២០ម្សិលមិញនេះ បានចុះបង្រ្កាបបទល្មើសនេសាទនៅចំណុចកោះកូនសៀម ស្ថិតក្នុងភូមិថ្នល់ឈើទាល ឃុំផ្លូវទូក ស្រុកកំពង់លែង ខណ:រដូវនេះជារដូវហាមឃាត់ការនេសាទ។
កម្លាំងចម្រុះចុះទៅបង្រ្កាបបទល្មើសនេសាទនេះដឹកនាំដោយលោក ចេង ចាន់ដូណា អភិបាលរងស្រុកកំពង់លែង ដោយមានការចូលរួមពីជំនាញជលផល កម្លាំងនគរបាល កម្លាំងកងរាជអាវុធហត្ថ ជាច្រើននាក់។
លោក ចេង ចាន់ដូណា អភិបាលរងស្រុកកំពង់លែងបានមានប្រសាសន៍ថា
ជាលទ្ធផលនៃការបង្រ្កាបសមត្ថកិច្ចចម្រុះបានដកហូតរួមមាន របាំងស្បៃមុងប្រវែង ១៩០០ ម៉ែត្រ, លូស្បៃមុង ៣៩ មាត់, បង្គោលចម្រុះចំនួន ១២០០ ដើម, កូនត្រីចម្រុះចំនួន ១៥០ គីឡូក្រាម។
បច្ចុប្បន្នសម្ភារល្មើសត្រូវបានចាត់ចែងយកទឋៅដុតកម្ទេចចោល ចំណែកកូនត្រីបានលែងចូលក្នុងទន្លេវិញទាំងអស់ ៕
ដោយ÷ប្រាថ្នា


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print