ព្រឹកថ្ងៃទី៣ កញ្ញា អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល នឹងរៀបចំសន្និសីទសារព័ត៌មានស្តីពី «ស្ថានភាពវិស័យទេសចរណ៍ ក្នុងអំឡុងពេលនៃការរីករាលជំងឺកូវីដ-១៩»

ចែករំលែក៖

ភ្នំពេញ៖ នៅថ្ងៃព្រហស្បតិ៍ ទី០៣ ខែកញ្ញា ឆ្នាំ២០២០ វេលាម៉ោង៩:៣០នាទីព្រឹក អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល នឹងរៀបចំសន្និសីទសារព័ត៌មានស្តីពី «ស្ថានភាពវិស័យទេសចរណ៍ ក្នុងអំឡុងពេលនៃការរីករាលជំងឺកូវីដ-១៩»។ នេះបើយោងតាមសេចក្តីជូនដំណឹង របស់អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល ដែលអង្គភាព«នគរដ្រេហ្គន»បាននៅរសៀលថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២០នេះ។
អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល សូមជម្រាបជូនសាធារណជន ក៏ដូចជាបណ្តាញសារព័ត៌មាន គ្រប់និន្នាការទាំងអស់ជ្រាបថា៖ អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល នឹងរៀបចំសន្និសីទសារព័ត៌មានស្តីពី ស្ថានភាពវិស័យទេសចរណ៍ ក្នុងអំឡុងពេលនៃការរីករាលជំងឺកូវីដ ១៩” ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃព្រហស្បតិ៍ ១រោច ខែភទ្របទ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០២០ វេលាម៉ោង៩:៣០នាទីព្រឹក នៅទីស្តីការគណៈ រដ្ឋមន្ត្រី សាលសេរីភាព ជាន់ផ្ទាល់ដី។
សន្និសីទនេះ មានគោលបំណង បង្ហាញជូនសាធារណជនឱ្យបានយល់ច្បាស់ អំពីស្ថានភាពនៃវិស័យ ទេចរណ៍នៅក្នុងព្រះរាជាណាចក្រកម្ពុជា ដែលទទួលរងផលប៉ះពាល់ដោយសារវិបត្តិនៃជំងឺកូវីដ-១៩ ក៏ដូចជា សញ្ញាណវិជ្ជមាននៃភាពល្អប្រសើរឡើងវិញ ដោយសារការកើនឡើងនៃចំនួនអ្នកទេសចរក្នុងស្រុក ជាពិសេស អំឡុងពេលឈប់សម្រាកសងថ្ងៃបុណ្យចូលឆ្នាំកន្លងមកនេះ។
សេចក្តីជូនដំណឹងនេះ ចាត់ទុកជាការអញ្ជើញអ្នកសារព័ត៌មានគ្រប់និន្នាការ អង្គការក្រៅរដ្ឋាភិបាល និង សង្គមស៊ីវិល ចូលរួមទទួលយកព័ត៌មាន ដើម្បីផ្សព្វផ្សាយជាសាធារណៈ។
វាគ្មិនដែលនឹងអញ្ជើញចូលរួម គឺតំណាង ពីក្រសួងទេសចរណ៍ ដឹកនាំដោយ លោក ទិត ចន្ថា រដ្ឋលេខាធិការប្រចាំការ នៃក្រសួងទេសចរណ៍ ៖ ព័ត៌មានបន្ថែម សូមទំនាក់ទំនង ៖ ០៩២ ២០៤ ៤៩៣/ ០១០ ២៥៨ ៩៦៧៕

ដោយ៖ សុខ ខេមរា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print