ភ្នំពេញ ៖ សូមបញ្ជាក់ថា៖ នៅថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០២០នេះ ការរឹតបន្ដឹងច្បាប់ស្ដីពីចរាចរណ៍ផ្លូវគោក មានយានយន្ត ចំនួន៨៨១គ្រឿង ល្មើសច្បាប់ ស្មើនឹង ៨៨១ករណី ត្រូវបានផាកពិន័យតាមអនុក្រឹត្យលេខ៣៩ នៅទូទាំងប្រទេស ។ នេះបើយោងតាម របាយការណ៍ពីនាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្តាប់ធ្នាប់សាធារណៈ ។
ដោយបញ្ជាក់ថា៖ ក្នុងចំណោមយានយន្ដទាំង៨៨១គ្រឿងនេះ មានម៉ូតូចំនួន៧០៩គ្រឿង ល្មើសច្បាប់ ស្មើនឹង៧០៩ករណី និងរថយន្ដ ចំនួន១៧២គ្រឿង ល្មើសច្បាប់ ស្មើនឹង១៧២ករណី ។
ក្នុងនោះអំពើល្មើសភាគច្រើន បើកបរម៉ូតូអត់មួកសុវត្ថិភាព ដោយឡែក សម្រាប់អ្នកបើករថយន្ដ អំពើល្មើសរួមមាន មិនពាក់ខ្សែក្រវ៉ាត់, ល្មើសល្បឿន ។
បើតាម របាយការណ៍ដដែលបានវាយតម្លៃរយៈពេល០១ថ្ងៃ នៃខែកញ្ញានេះ ឃើញថា ការអនុវត្តតាមអនុក្រឹត្យថ្មី ក្នុងការផាកពិន័យយានយន្តល្មើស បានដំណើរការទៅយ៉ាងល្អប្រសើរ ទទួលបានការគាំទ្រ ពិសេសអ្នកប្រើប្រាស់ផ្លូវទាំងអស់ បានចូលរួមគោរពច្បាប់ចរាចរណ៍ យ៉ាងល្អប្រសើរ ៕
ដោយ៖ សិលា