ភ្នំពេញ៖ នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ នៅរសៀលថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២០ បានចេញសេចក្តីណែនាំ ស្តីពី វិធានការការពារ សន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គម ក្នុងពិធីបុណ្យកាន់បិណ្ឌ-បុណ្យភ្ជុំបិណ្ឌ ឆ្នាំ២០២០។
ក្នុងគោលបំណងធានាបាននូវស្ថិរភាពសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ សុវត្ថិភាពសង្គម សំដៅ បង្កបរិយាកាសសប្បាយរីករាយជូនប្រជាពលរដ្ឋក្នុងឱកាសបុណ្យកាន់បិណ្ឌ បុណ្យភ្ជុំបិណ្ឌ តាមប្រពៃណី ទំនៀមទម្លាប់ដ៏រុងរឿងរបស់ជាតិ ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី ០៣ ដល់ថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២០ ខាងមុខនេះ អគ្គស្នងការដ្ឋាននគរបាលជាតិ សូមធ្វើការណែនាំដល់នាយកដ្ឋានកណ្តាល នាយកដ្ឋាន អង្គភាពជំនាញ និងស្នងការដ្ឋាននគរបាលរាជធានី -ខេត្ត ដូចខាងក្រោម ៖
១-ត្រូវយកចិត្តទុកដាក់បង្កើនការក្តាប់ និងវិភាគវាយតម្លៃនូវសភាពការណ៍ និងព័ត៌មាននានា ពាក់ព័ន្ធសន្តិសុខ និងសណ្តាប់ធ្នាប់សង្គម ជាពិសេសសកម្មភាពភេរវកម្ម ឧក្រិដ្ឋកម្ម និងសកម្មភាព ល្មើសច្បាប់ផ្សេងៗទៀតដើម្បីចាត់វិធានការបង្ការ ទប់ស្កាត់ និងបង្ក្រាបឲ្យមានប្រសិទ្ធភាពទាន់ពេលវេលា។
-ត្រូវជំរុញការអនុវត្តគោលនយោបាយ – ភូមិ ២/ -ឃុំ មានសុវត្ថិភាព” ឲ្យបានសកម្មផុលផុស និងត្រូវយកចិត្តទុកដាក់គ្រប់គ្រងឲ្យបានហ្មត់ចត់នូវមុខសញ្ញាគ្រប់ប្រភេទនៅតាមសហគមន៍ ភូមិ-ឃុំ ដោយប្រើប្រាស់នូវគ្រប់វិធានការ ដើម្បីបំបាត់ប្រសិទ្ធភាពជាមុនមិនទុកឲ្យមុខសញ្ញាមានឱកាសធ្វើ សកម្មភាពបង្កអសន្តិសុខ ឬគ្រោះថ្នាក់ដល់អាយុជីវិត និងបង្កមហន្តរាយដល់ទ្រព្យសម្បត្តិរបស់ប្រជាពលរដ្ឋឡើយ។ ៣/-ត្រូវចាត់វិធានការការពារយ៉ាងម៉ឺងម៉ាត់_គ្រប់គោលដៅប្រារព្ធពិធីបុណ្យ និងគោលដៅ កំសាន្តសប្បាយនានា ដូចជា៖ ទីវត្តអារ៉ាម ប្រាង្គប្រាសាទ រមណីយដ្ឋាន ព្រមទាំងបង្កើនកិច្ចការពារ សន្តិសុខ និងធានាសុវត្ថិភាពថ្វាយព្រះមហាក្សត្រ និងថ្នាក់ដឹកនាំកំពូលៗរបស់ជាតិ ដែលយាង និង អញ្ជើញទៅចូលរួមពិធីបុណ្យ។ ទន្ទឹមនោះត្រូវយកចិត្តទុកដាក់យាមកាម ល្បាតការពារផ្ទះសម្បែងទ្រព្យ សម្បត្តិប្រជាពលរដ្ឋដែលធ្វើដំណើរទៅស្រុកកំណើត ឬទៅសម្រាកកំសាន្តនៅតាមតំបន់នានាទាំង គ្រួសារ…។ល។
៤ / -ត្រូវបន្តយកចិត្តទុកដាក់រឹតបន្តឹងការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោក តាមស្មារតីអនុក្រឹត្យ លេខ ៣៩អនក្រ.បក ចុះថ្ងៃទី ១៧ ខែមីនា ឆ្នាំ២០២០ ជាពិសេសត្រូវត្រួតពិនិត្យឲ្យបានហ្មត់ចត់នៅ គ្រប់គោលដៅដើមទី។ ជាមួយគ្នានេះ ក៏ត្រូវរៀបចំសណ្តាប់ធ្នាប់ចរាចរណ៍តាមដងផ្លូវជាតិ ទីប្រជុំជន ច្រកចេញ-ចូលរាជធានី-ខេត្តឲ្យបានល្អ សំដៅកាត់បន្ថយការកកស្ទះ ឬគ្រោះថ្នាក់ដែលអាចកើតឡើង ជាយថាហេតុ និងត្រូវសហការជាមួយបណ្តាញព័ត៌មានសំខាន់ៗ ធ្វើការផ្សព្វផ្សាយព័ត៌មានទាន់ ហេតុការណ៍អំពីការកកស្ទះចរាចរណ៍ ដើម្បីឲ្យប្រជាពលរដ្ឋបានជ្រាប និងបង្វែរទិសធ្វើដំណើរ៕
ដោយ៖ សុខ ខេមរា