ស្ត្រី​បារាំង​ម្នាក់​ ក្រោយថត​អាក្រាត​នៅលើ​ស្ពាន Laxman Jhula ដ៏ស័ក្តិសិទ្ធិ​ ត្រូវប៉ូលីសឥណ្ឌាឃាត់ខ្លួន

ចែករំលែក៖

អន្តរជាតិ៖ ប៉ូលីសឥណ្ឌា បានឃាត់ខ្លួនស្ត្រីបារាំងម្នាក់ជាអ្នកទេសចរវ័យ២៧ឆ្នាំបន្ទាប់ពីគាត់បានបង្ហោះវីដេអូអាក្រាតនៅលើស្ពានស័ក្ដិសិទ្ធិមួយនាក្រុង Rishikesh ភាគខាងជើងប្រទេសឥណ្ឌា ហើយស្រ្តីបារាំងរូបនោះ ប្រឈមជាប់ពន្ធនាគាររយៈពេលឆ្នាំ ប៉ុន្តែក្រោយមកត្រូវបានដោះលែងវិញ ក្រោមលក្ខខណ្ឌដ៏តឹងរ៉ឹងនេះបើតាមការផ្សាយរបស់ទីភ្នាក់ងារសារព័ត៍មាន The Times of India

ការឃាត់ខ្លួនស្ត្រីបារាំងនេះ បានជាប់នៅប្រទេសឥណ្ឌាតាំងពីការបិទប្រទេសនៅខែមីនា មក ខណៈដែលគាត់បានដើរនៅលើស្ពានLaxman Jhula ដែលត្រូវបានចាត់ទុកជាស្ពានដ៏ស័ក្ដិសិទ្ធិមួយ ហើយបានឆ្លៀតថតវីដេអូខ្លួនឯង និងស្ត្រីម្នាក់ទៀត ដោយអាក្រាតពាក់កណ្តាលខ្លួន

សូមជម្រាបថា បន្ទាប់ពីមានការបង្ហោះវីដេអូអាក្រាតរួចមក ក្រុមប្រឹក្សាក្រុង Rishikesh លោក Gajendra Singh Sajwan បានប្តឹងទៅប៉ូលីសឲ្យចាប់ខ្លួនតែម្តង ចំណែកឯស្រ្តីបារាំងរូបនេះ គាត់បានសារភាពប្រាប់ប៉ូលីសយ៉ាងដូច្នេះ «​ខ្ញុំព្យាយាមថតដើម្បីផ្សព្វផ្សាយអាជីវកម្មត្បូងរបស់ខ្ញុំ​»​

ដោយឡែកបើតាមព័ត៌មាននៅលើបណ្តាញសង្គម ស្ត្រីបារាំងរូបនោះ ទៅក្រុង Rishikesh ដើម្បីពង្រីករបររកស៊ី និងហ្វឹកហាត់យោហ្គាទោះបីជាយ៉ាងណាក៏ដោយ ស្ត្រីរូបនោះត្រូវបានដោះលែង ដោយស្ថិតក្រោមការឃ្លាំមើល ហើយទូរសព្ទរបស់គាត់ត្រូវបានដកហូត «​ពិតជាសោកស្តាយខ្លាំងណាស់ដែលបានធ្វើឲ្យប៉ះពាល់អារម្មណ៍ពលរដ្ឋសហគមន៍ ខ្ញុំមិនបានយល់ច្បាស់ពីវប្បធម៌នៅទីនេះ​»​ គាត់បានសំដែងការសុំទោស

បើតាមអាជ្ញាធរមូលដ្ឋាន ក៏បានបញ្ជាក់ថា ស្ពានថ្មើរជើង Laxman Jhula ជាគន្លងស្ពានដែលព្រះរាម ព្រះលក្ខណ៍ និងព្រះនាងសិតា ធ្លាប់ឆ្លងកាត់ ហើយពលរដ្ឋឥណ្ឌាដែលកាន់សាសនាហិណ្ឌូមានជំនឿយ៉ាងខ្លាំង

គួរបញ្ជាក់ថា បើយោងតាមច្បាប់របស់ប្រទេសឥណ្ឌាវិញ ស្ត្រីនោះត្រូវជាប់ពន្ធនាគាររយៈពេលឆ្នាំ ដោយរំលោភលើច្បាប់ និងបទបញ្ជាផ្សេងៗទាក់ទងនឹងការប្រើប្រាស់អ៉ីនធើណេនៅក្នុងប្រទេសឥណ្ឌា ជាពិសេសទង្វើដែលទាក់ទងនឹងវប្បធម៌ សាសនាជាដើម៕ដោយ៖ស តារា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print