ព្រះមហាក្សត្រថៃ អាចនឹងលើកលែងទោស ហើយដោះលែងឲ្យមានសេរីភាព ដល់អតីតអង្គរក្ស ស្នំឯក Sineenat “Koi” Wongvajirapakdi ហើយបញ្ជូននាងទៅកាន់អាល្លឺម៉ង់។
សារព័ត៌មាន Sputniks បានផ្សាយថា អតីតស្នំឯក Sineenat Wongvajirapakdi អាយុ៣៥ឆ្នាំ ត្រូវបាន យន្តហោះឯកជន បញ្ជូនទៅកាន់ទីក្រុងMunich ប្រទេសអាល្លឺម៉ង់ កាលពីសប្តាហ៍កន្លងមក ។ ក្រោយមកត្រូវបានបញ្ជូនតាមរថយន្ត ទៅកាន់សណ្ឋាគារនៅរម្មណីយដ្ឋាន ជិះស្គី Garmisch-Partenkirchen ។
ទស្សនាវដ្តីអាល្លឺម៉ង់ក៏បានផ្សព្វផ្សាយ រូបភាពស្តីពីព្រះមហាក្សត្រ Rama X និងនាង Sineenat យាងចុះពីយន្តហោះ កាលពីថ្ងៃទី២៩ខែសីហានៅទីក្រុង Munich ។ ប៉ុន្តែមកទល់ពេលនេះរាជវាំងថៃមិនមាន ការវិភាគអ្វីជុំវិញហេតុការនេះឡើយ។
អតីតស្នំឯកSineenat Wongvajirapakdi អតីតអ្នកបើកបរយន្តហោះចម្បាំងជាគ្រូពេទ្យ និងជាប្រធានអង្គរក្សផ្ទាល់របស់ព្រះមហាក្សត្រ ហើយត្រូវបានព្រះមហាក្សត្រថៃ តែងតាំងជាស្នំឯកនៅខែកក្កដាឆ្នាំ២០១៩ ជាលើកដំបូងបង្អស់មិនធ្លាប់មានពីមុនមក។
ការដកហូតតំណែងស្នំឯកកើតឡើងក្រោយពេល ដែលនាង ប្រើប្រាស់ឥទ្ធិពលអំណាចរបស់នាងផ្ទឹមស្មើរជាមួយ ព្រះមហាសី ធ្វើឲ្យមហាជនខឹងសម្បាយ៉ាងខ្លាំង៕