ក្នុងរយៈពេល៨ខែដើមឆ្នាំនេះ កម្ពុជា នាំចេញអង្ករ ទៅកាន់ប្រទេសចិនមានចំនួនជិត១៦ម៉ឺនតោន

ចែករំលែក៖

ភ្នំពេញ៖ ពិតជាមានមោទនភាព ចំពោះទីផ្សារអង្ករកម្ពុជា ហក់ឡើងលឿនទៅទីផ្សារអន្តរជាតិ ជាពិសេសនាំទៅកាន់ប្រទេសចិន។ ជាក់ស្តែង ក្នុងរយៈពេល៨ខែដើមឆ្នាំនេះ កកម្ពុជា នាំចេញអង្ករ ទៅកាន់ប្រទេសចិនមានចំនួនជិត១៦ម៉ឺនតោន។

សូមរម្លឹកថា៖ នាថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២០ កន្លងទៅថ្មីៗនេះ បើតាមរបាយការណ៍តួលេខរបស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទកម្ពុជាបានបង្ហាញថា ក្នុងរយៈពេល៨ខែដើមឆ្នាំនេះ ការនាំចេញអង្ករកម្ពុជាទៅកាន់ប្រទេសចិនមានចំនួនជិត១៦ម៉ឺនតោន ស្មើនឹង៣៦%នៃចំនួននាំចេញសរុប ហើយប្រទេសចិននៅតែជាទីផ្សារនាំចេញអង្ករធំជាងគេបំផុតសម្រាប់ប្រទេសកម្ពុជា។
នាពេលខាងមុខនេះកម្ពុជានឹងបន្តនាំផលិតផលកសិកម្មប្រមាណជាង៧០មុខ ទៅកាន់ទីផ្សារប្រទេសចិន អាចជម្រុញឱ្យប្រជាពលរដ្ឋយើងមានការសម្រុកលើការដាំដុះ ខណៈមានទីផ្សារ៕

...

ដោយ ៖ សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print