បញ្ជូនឃាតកម្នាក់ទៅតុលាការ បន្ទាប់ពីគេចខ្លួនអស់រយៈពេល ១០ឆ្នាំ

ចែករំលែក៖

ខេត្តពោធិ៍សាត់ ៖ នៅព្រឹកថ្ងៃពុធ ១៥កើត ខែភទ្របទ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី២ ខែសីហា ឆ្នាំ២០២០ នេះ កម្លាំងជំនាញព្រហ្មទណ្ឌនៃស្នងការដ្ឋាននគរបាលខេត្តពោធិ៍សាត់ បានបញ្ជូនខ្លួនឃាតកម្នាក់ទៅសាលាដំបូងខេត្តពោធិ៍សាត់កាត់ទោសតាមច្បាប់ ក្រោយពីធ្វើសកម្មភាពសម្លាប់ជនរងគ្រោះរួចរត់គេចខ្លួនរយៈពេល១០ឆ្នាំមកហើយនោះ ។

លោក ឧត្ដមសេនីយ៍ត្រី ម៉ូ លីដា ស្នងការរងនៃស្នងការដ្ឋាននគរបាលខេត្តពោធិ៍សាត់ ទទួលផែនព្រហ្មទណ្ឌបានឲ្យដឹងថា ឃាត់កឈ្មោះ ណាត ដា ភេទប្រុស អាយុ ២០ឆ្នាំ ជនជាតិខ្មែរ រស់ភូមិកំរ៉ែង ឃុំស្វាយស ស្រុកក្រគរ ខេត្តពោធិ៍សាត់ បច្ចុប្បន្ន រស់ភូមិកំពង់ចំលងលើ ឃុំតាក្របី ស្រុកកំរៀង ខេត្តបាត់ដំបង ។

លោក ឧត្ដមសេនីយ៍ត្រីស្នងការរងបន្តទៀតថា កម្លាំងជំនាញព្រហ្មទណ្ឌនៃស្នងការដ្ឋាននគរបាលខេត្តពោធិ៍សាត់ រួមសហការជាមួយកម្លាំងព្រហ្មទណ្ឌអធិការដ្ឋាននគរបាលស្រុកកំរៀង ចុះអនុវត្តដីកាបង្គាប់ឲ្យចាប់ខ្លួនលេខ៣៨/ជគ/២០១០ ចុះថ្ងៃទី១៤ ខែធ្នូ ២០១០ ចេញដោយលោក ថោង អុល ចៅក្រមសើបសួរនៃសាលាដំបូងខេត្តពោធិ៍សាត់ ពីបទៈ មនុស្សឃាតដោយចេតនា ដែលបានប្រព្រឹត្តឡើងនៅថ្ងៃទី៣១ ខែមករា ឆ្នាំ២០១០ ស្ថិតនៅភូមិកំរ៉ែង ឃុំស្វាយស ស្រុកក្រគរ ខេត្តពោធិ៍សាត់ ៕
ដោយៈ បុឹម ពិន

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print