គណបក្សកាន់អំណាចជប៉ុន​កំណត់ថ្ងៃ​បោះឆ្នោតជ្រើសរើសមេបក្សថ្មី

ចែករំលែក៖

គណបក្សប្រជាធិបតេយ្យសេរី (LDP) កាន់អំណាចនៅជប៉ុន​បានប្រកាសនៅថ្ងៃទី​២ខែកញ្ញានេះថា ​គណបក្សLDPនឹងបោះឆ្នោតជ្រើសរើសប្រធានថ្មីជំនួសលោក ស៊ីនហ្សូ អាបេ​នៅថ្ងៃទី​១៤ ខែកញ្ញា ខាងមុខ​។​ នៅពេលនេះ លោកYoshihide Suga ត្រូវបានគេវាយតម្លៃថាជាបេក្ខភាពលេចធ្លោជាងគេបំផុត។
ការប្រកួតប្រជែង​ឡើងកាន់តំណែងប្រធានបក្ស LDP កាន់តែស្វិតស្វាញ​​ ហើយអ្នកកាន់តំណែងមេបក្សនិងក្លាយជានាយករដ្ឋមន្ត្រី​ដឹកនាំជប៉ុនបន្តពីលោក អាបេ ដោយសារតែបក្សកាន់អំណាចមានសំឡេងភាគច្រើនក្នុងសភា​។
អ្នកទទួលបានជ័យជម្នះ​ក្នុងការបោះឆ្នោតគណបក្ស LDP នឹងត្រូវឆ្លងកាត់ការបោះឆ្នោតក្នុងកិច្ចប្រជុំសភា នាថ្ងៃទី​១៦ខែកញ្ញា​ខាងមុ​ខ។​ បុគ្គលដែលត្រូវបន្តអាណត្តិរបស់លោក​អាបេ ដល់ខែកញ្ញាឆ្នាំ​២០២១ ទើបរៀបចំបោះឆ្នោតជាថ្មី។​ កាលពីថ្ងៃទី​២៨ខែសីហា​កន្លងមក លោកអាបេបានប្រកាសលាលែងចេញពីតំណែងដោយសារតែ​បញ្ហាសុខភាព​។
លោកYoshihide Suga ប្រធានការិយាល័យ​គណៈរដ្ឋមន្ត្រីជប៉ុន រយៈពេល​ជិត​៨ឆ្នាំកន្លងមក​ នឹងចូលរួមប្រកួតប្រជែងតំណែងប្រធានគណបក្សកាន់អំណាច។ បេក្ខភាពដែលលេចធ្លោបន្ទាប់គឺ អតីតរដ្ឋមន្ត្រីការបរទេស លោក Fumio Kishida និងអតីតរដ្ឋមន្ត្រីការពារជាតិShigeru Ishiba៕


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print