បណ្តាប្រទេសមហាអំណាចតំបន់អឺរ៉ុប សហការជាមួយរុស្ស៊ីរក្សាកិច្ចព្រមព្រៀង​JCPO

ចែករំលែក៖

បណ្តាប្រទេសមហាអំណាចនៅតំបន់អឺរ៉ុបបានបញ្ជាក់ថា​នឹងបន្តសហការជាមួយ​រុស្ស៊ី​និងចិន ដើម្បីរក្សាកិច្ចព្រមព្រៀងបរមាណូ​ បើទោះបីអាមេរិក​បានដកខ្លួនចេញជាឯកតោភាគីក្តី​។
មហាអំណាចតំបន់អឺរ៉ុបមាន បារាំង អាល្លឺម៉ង់ អង់គ្លេស បានចូលរួមជាមួយចិន​និងរុស្ស៊ី​ បង្ហាញពីសាមគ្គីភាព ដើម្បីរក្សាកិច្ចព្រមព្រៀងបរមាណូជាមួយអុីរ៉ង់​ដែលបានចុះហត្ថលេខា​កាលពីឆ្នាំ​២០១៥ បើទោះបីរងគំនាបពីរដ្ឋាភិបាល​របស់លោកត្រាំ​ក្តី​។ អាមេរិកបានដកខ្លួនចេញពីកិច្ចព្រមព្រៀងជាឯកតោភាគីកាលពីឆ្នាំ២០១៨ ហើយបន្តដាក់ទណ្ឌកម្មទៅលើអុីរ៉ង់​។
នៅថ្ងៃទី​២ ខែកញ្ញានេះ ប្រធានាធិបតី ​Hassan Rouhani បានអរគុណដល់បណ្តាប្រទេស​ ដែលបានចុះកិច្ចព្រមព្រៀង​៥+១ ស្តីពីបរមាណូកាលពីឆ្នាំ​២០១៥ និង គម្រោងធ្វើសកម្មភាពរួមជាទ្រង់ទ្រាយ(JCPOA) ដែលបានបន្តរក្សាកិច្ចព្រមព្រៀង។ មិនតែប៉ុណ្ណោះ​ប្រទេសតំបន់អឺរ៉ុប​ រួមជាមួយរុស្ស៊ីនិងចិន​បានថ្កោលទោសយ៉ាងខ្លាំង​ដល់ការដាក់ទណ្ឌកម្មជាឯកតោភាគីទៅលើអីុរ៉ង់។
នៅពេលនេះ​មិនមែនជាប្រទេស​៥+១ទៀតឡើយ​គឺ ៤+១ កំពុងតែខិតខំជួយស្រោចស្រង់កិច្ចព្រមព្រៀងកាលពីឆ្នាំ​២០១៥​ ដោយមិនមានអាមេរិក។ ក្រុមប្រទេស​៤+១បានចេញសេចក្តីប្រកាសយ៉ាងច្បាស់គាំទ្រដល់កិច្ចព្រមព្រៀង​JCPOA ហើយអាមេរិកគ្មានសិទ្ធិបំផ្លាញកិច្ចព្រមព្រៀងទាំងនោះឡើយ៕


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print