អាមេរិក​មិនចូលរួម​ ​ក្នុងសម្ព័ន្ធមិត្ត វ៉ាក់សាំង​ ប្រឆាំងកូវីដ​១៩​ នៅលើពិភពលោក

ចែករំលែក៖

អាមេរិកបានប្រកាសថា នឹងមិនចូលរួម​នៅក្នុង​ ការអភិវឌ្ឍន៍និងចែកចាយ​វ៉ាក់សាំងប្រឆាំងកូវីដ​១៩​នៅលើពិភពលោក ។
ប្រធានាធិបតីអាមេរិកដូណាល់ ត្រាំ​​បានប្រកាសថា លោកនឹងមិនចូលរួមគម្រោងផលិតវ៉ាក់សាំង​ របស់អង្គការសុខភាពពិភពលោកឡើយ ដោយ អាមេរិក នឹងផលិតវ៉ាក់សាំងដាច់ដោយឡែក​របស់អាមេរិក ។ នៅពេលនេះនេះអាមេរិក មានគោលដៅ ផលិតវ៉ាក់សាំង​៣០០​លានដូស​ឲ្យបានមុនខែមករាឆ្នាំ​២០២១​។
កាលពីខែសីហា អង្គការសុខភាពពិភពលោក បានប្រកាសថា​ មាន១៧០ប្រទេស​​ចូល​រួម​ក្នុងកិច្ចពិភាក្សា ស្តីពីមូលដ្ឋាន​ វ៉ាក់សាំងកុវីដ​១៩ លើពិភពលោក​ដែលហៅថា (Covax)​។​
បច្ចុប្បន្នប្រទេសជាច្រើន​ស្ថិតនៅក្នុងដំណាក់កាលចុងក្រោយ​ នៃការធ្វើតេស្តវ៉ាក់សាំងប្រឆាំងកូវីដ​១៩​​ ហើយនៅពេលដ៏ខ្លីខាងមុខ ពិភពលោក និងមានវ៉ាក់សាំងប្រឆាំងកូវីដ១៩ ប្រើប្រាស់​។
គិតមកដល់ ទី០២ ខែកញ្ញា ឆ្នាំ២០២០នេះ «ជំងឺរាតត្បាតជាសកល»កូវីដ១៩ បានវាយលុកចូលដល់ប្រទេស និងដែនដីសរុបចំនួន ២១៥ ហើយ។ ជំងឺរាតត្បាតដ៏កាចសាហាវមួយនេះ វាបានចម្លងទៅមនុស្សសរុបចំនួន ២៥,៩៣៤,៨៥១នាក់ ដែលក្នុងនោះអ្នកជំងឺចំនួន ៨៦១,៨៩៦នាក់បានស្លាប់ និង ១៨,២១៦,៨៩៩នាក់ផ្សេងទៀត ត្រូវបានព្យាបាលឲ្យជាសះស្បើយ។
ក្នុងចំណោមប្រទេសដែលមានករណីឆ្លងកូវីដ​១៩ច្រើន ​ជាងគេគឺ អាមេរិក មានករណីឆ្លងដល់ទៅ ជាង​៦,២លាននាក់ ប្រេស៊ីល​ជាង​៣,៩លាននាក់ ឥណ្ឌា​ជាង​៣,៧លាននាក់​និងរុស្ស៊ីជាង​១លាននាក់។ នេះជា​៤ប្រទេសដែលមានករណីឆ្លងលើសពី​១លាននាក់ ក្រៅពីនេះគឺឆ្លង​ក្រោម ៧សែននាក់ចុះ៕


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print