កូរ៉េខាងជើងត្រៀមធ្វើដង្ហែរក្បួនព្យុហយាត្រាយោធាទ្រង់ទ្រាយធំ

ចែករំលែក៖

តាមរូបភាពផ្កាយរណបអាមេរិក​បានផ្សព្វផ្សាយថា កម្លាំងទាហាន និងសម្ភារៈធ្វើសឹក​របស់កូរ៉េខាងជើង​ កំពុងតែហ្វឹកហាត់​សម្រាប់ដង្ហែរ​ក្បួនព្យុហយាត្រាទ្រង់ទ្រាយធំ​​។
រូបភាព​បង្ហោះលើគេហទំព័រ website 38 North ដែលមានឯកទេសតាមដាន កូរ៉េខាងជើង បានបង្ហាញរូបភាព​ស្តីពី​កម្លាំងទាហានកូរ៉េខាងជើង និងសម្ភារៈយោធា​ជាច្រើន​បានត្រៀម នៅជាយក្រុង​​ព្យុងយ៉ាង តាំងពីថ្ងៃទី​៣១ខែសីហា​។
តាមការផ្សព្វផ្សាយ របស់គេហទំព័រ 38 North «កូរ៉េខាងជើង​បានត្រៀមដង្ហែរក្បួនព្យុហយាត្រាទ្រង់ទ្រាយធំនៅថ្ងៃទី ១០ខែតុលា ជាថ្ងៃគម្រប់ខួប​៧៥ឆ្នាំ នៃការបង្កើតបក្សពលករកូរ៉េខាងជើង​ ។
តាមសារព័ត៌មានរ៉យទ័រ​បានផ្សាយថា ទីតាំង​យោធា Mirim នៅជាយក្រុងព្យុងយ៉ាង តែងតែត្រូវបានប្រើប្រាស់​ដើម្បីត្រៀមដង្ហែរក្បួនយោធា នៅទីលាន​គីម អុីលស៊ុង ក្នុងទីក្រុងព្យុងយ៉ាង​ ដោយមានការចូលរួមពីមន្ត្រីជាន់ខ្ពស់​ជាច្រើន ក្នុងនោះមានមេដឹកនាំ គីម ជុងអ៊ុន។
តាំងពីដើមមកថ្ងៃទី​១០ខែតុលា គឺជាពិធីបុណ្យធំ​នៅកូរ៉េខាងជើង ប៉ុន្តែនៅក្នុងឆ្នាំនេះ ការត្រៀមដង្ហែរក្បួន​ត្រូវកាត់បន្ថយពេលវេលា​បើប្រៀបធៀបនិងឆ្នាំមុនៗ​ ដោយសារតែ គ្រោះធម្មជាតិ ​​ខ្យល់ព្យុះជាដើម៕

ដោយ៖ធីរីណា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print