សម្ភារការិយាល័យចំនួន ១៣មុខ ជាអំណោយដ៏ថ្លៃថ្លារបស់ លោក ហ៊ុន ម៉ាណែត ត្រូវបានប្រគល់ជូនមជ្ឈមណ្ឌលហ្វឹកហ្វឺនកងទ័ពជើងគោក

ចែករំលែក៖

ខេត្តកំពង់ស្ពឺ៖ សម្ភារការិយាល័យបម្រើការងារសរសេរសលាកប័ត្របង្រៀនដែលជាអំណោយដ៏ថ្លៃថ្លា
របស់លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក ត្រូវបានប្រគល់ជូនមជ្ឈមណ្ឌលហ្វឹកហ្វឺនកងទ័ពជើងគោក នៅព្រឹកថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០២០។
សូមជ្រាបថា៖ សម្ភារទាំងនោះមានចំនួន ១៣មុខ រួមមានកុំព្យូទ័រយួរដៃចំនួន ១៣គ្រឿង, កុំព្យូទ័រលើតុចំនួន ២១គ្រឿង, ម៉ាស៊ីនព្រីនធ័រចំនួន ២៣គ្រឿង, ម៉ាស៊ីនគុបពី(ខ្នាតធំ)ចំនួន ០៣ គ្រឿង, ម៉ាស៊ីនបញ្ចាំងស្លាយចំនួន ០៥គ្រឿង ព្រមទាំងសម្ភារការិយាល័យមួយចំនួនធំទៀត។
ពិធីប្រគល់-ទទួលសម្ភារនេះ បានធ្វើឡើងនាថ្ងៃទី ០២ ខែកញ្ញា ឆ្នាំ២០២០ នៅមជ្ឈមណ្ឌលហ្វឹកហ្វឺនកងទ័ពជើងគោក ពេជ្រ និល ស្ថិតនៅស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ។
ក្នុងឱកាសនោះដែរ ឧត្តមសេនីយ៍ទោ ឈុន ឆេង នាយសេនាធិការរង នាយកមជ្ឈមណ្ឌលហ្វឹកហ្វឺនកងទ័ពជើងគោក បានសម្ដែងការត្រេកអរ ព្រមទាំងថ្លែងអំណរគុណចំពោះឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង កងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងទ័ពជើងគោក ដែលតែងតែបន្តជួយគាំទ្រ និងឧបត្ថម្ភដល់មជ្ឈមណ្ឌល។
ឧត្តមសេនីយ៍ទោ បានបន្ថែមទៀតថា ការឧបត្ថម្ភនេះ គឺសមស្របទៅនឹងតម្រូវការជាក់ស្ដែងរបស់មជ្ឈមណ្ឌលដែលកំពុងខ្វះខាត ហើយក៏ជាលើកទីមួយផងដែរ៕

ដោយ៖ សិលា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print