លោកហឿន សុខណា អភិបាលរងស្រុកដឹកនាំកម្លាំងចម្រុះចុះបង្ក្រាបឈើមុខយក្សនិងរថយន្តរ៉េវកែច្នៃបន្តទៀត

ចែករំលែក៖

ខេត្តមណ្ឌលគិរី៖ កាលពីវេលាម៉ោង៩ និង១៥នាទីយប់ ថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២០ កម្លាំងចម្រុះនៃគណៈបញ្ជាការឯកភាពស្រុកកែវសីមា ដឹកនាំដោយអភិបាលរងស្រុក លោកហឿន សុខណា បានស្ទាក់ចាប់បានរថយន្តរ៉េវ កែច្នៃ១គ្រឿង ពណ៌ខៀវ ដឹកឈើអារឡាំងបួនជ្រុងខ្នាតយក្ស មានឈើស្រឡៅនិងសុក្រំនៅលើរថយន្តខ្លះ និងនៅដីខ្លះលើកពុំទាន់អស់ សរុប១៨ដុំខ្លះមានរហូតដល់៥តឹក៤ជ្រុង នៅចំណុចគីឡូ៣៥ ក្នុងព្រៃកៅស៊ូមួយកន្លែង ស្ថិតក្នុងភូមិត្រពាំងផ្អេរ ឃុំស្រែខ្ទុំ ស្រុកកែវសីមា ខេត្តមណ្ឌលគិរី។

លោក ហឿន សុខណា បានបញ្ជាក់ថា ក្រោយពីមានសេចក្តីរាយការណ៍ពីប្រជាពលរដ្ឋ កងកម្លាំងឯកភាពស្រុក បានរៀបចំកម្លាំងមាននគរបាល កងរាជអាវុធហត្ថ និងកម្លាំងទាហាន ចុះទៅដល់គោលដៅខាងលើ ហើយក៏បានប្រទះឃើញរថយន្ដដឹកឈើធុនធំនោះកំពុងធ្វើសកម្មភាពក៏ឃាត់និងរឹបអូសតែម្ដង ។

លោកបញ្ចាក់ថា ដោយឡែកកម្មករ និងអ្នកបើករថយន្ដបានដឹងខ្លួនមុនក៏រត់គេចខ្លួនបាត់ស្រមោល បន្សល់តែរថយន្តបម្រើឲ្យបទល្មើសនិងវត្ថុតាងឈើចំនួន១៨ដុំតែប៉ុណ្ណោះ ក្នុងនោះមានឈើសុក្រំចំនួន១១ដុំ ឈើស្រឡៅ៧ដុំ ដែលមានមុខកាត់៣០ជុំ ៤០ជុំ រហូតដល់៥០ជុំ។

លោក ហឿន សុខណា ក៏បានសំណូមពរដល់ប្រជាពលរដ្ឋទាំងអស់ និងអ្នកសារព័ត៏មានបើមានឃើញរថយន្តដឹកឈើ ឬទីតាំងស្តុកឈើនិងគំនរឈើ ដែលក្រុមឈ្មួញធ្វើសកម្មភាពនោះមានចំណុចនិងទីតាំងច្បាស់លាស់សូមរាយការណ៍ប្រាប់លោកដើម្បីងាយស្រួលក្នុងការបង្រ្កាបបទល្មើសនេះបន្តទៀត។
ក្រោយការបង្រ្កាបបច្ចុប្បន្នវត្ថុតាងទាំងអស់នោះ លោកអភិបាលរងស្រុក បានប្រគល់ឱ្យជំនាញសង្កាត់រដ្ឋបាលព្រៃឈើចុងផ្លាស់ ស្រែព្រះ យកមករក្សាទុកដើម្បីបើកការស៊ើបអង្កេតនិងស្រាវជ្រាវបន្តឈានទៅចាត់ការតាមនិីតិវិធីច្បាប់ ។
សូមបញ្ចាក់ដែរថា រថយន្តដឹកឈើខាងលើកម្លាំងជំនាញសង្កាត់រដ្ឋបាលព្រៃឈើចុងផ្លាសស្រះព្រះ ធ្លាប់បានបង្ក្រាបម្តងហើយក៏ដោះលែងទៅវិញ ដោយមានការតវ៉ាក្រោមលេសថាដឹកឈើធ្វើផ្ទះ ហើយម្ចាស់រថយន្តត្រូវគេដឹងថាជារបស់យាយ ម៉ៅ៕
ដោយ៖ មាស សុផាត

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print