វៀតណាមនឹងបើកផ្លូវហោះហើរអន្តរជាតិចំនួន​៦ឡើងវិញនៅថ្ងៃទី​១៥ខែកញ្ញា

ចែករំលែក៖

នាយកដ្ឋានអាកាសចរណ៍វៀតណាម​ បានផ្ញើលិខិតទៅកាន់ក្រសួង​ចរាចរណ៍​ដឹកជញ្ជូន ស្តីពីគម្រោងបើកផ្លូវហោះហើរអន្តរជាតិឡើងវិញនៅថ្ងៃទី​១៥ ខែកញ្ញា ក្រោយការផ្អាកជាច្រើនខែកន្លងមក ដោយសារតែកូវីដ​-១៩។
នាយកដ្ឋានអាកាសចរណ៍វៀតណាម ស្នើតភ្ជាប់ជើងហោះហើរ ទីក្រុងហាណូយ-តូក្យូ​​ និងទីក្រុង ហូជីមិញ-តូក្យូ​ មួយសប្តាហ៍ហោះហើរមួយជើងទៅ-មក ។ វៀតណាមបានកំណត់ឲ្យក្រុមហ៊ុនអាកាសចរណ៍​ Vietnam Airlines សហការជាមួយ ក្រុមហ៊ុនអាកាសចរណ៍Pacific Airlines រៀបចំជើងហោះហើរខាងលើ​ ដោយប្រើយន្តហោះប្រភេទ Boeing B787 ហើយជើងហោះហើរនឹងធ្វើឡើងជារៀងរាល់ថ្ងៃអង្គារ ក្នុងសប្តាហ៍។
ជាមួយគ្នានេះដែរ ក្រុមហ៊ុន Vietjet Air នឹងហោះហើរពីទីក្រុងហូជីមិញ​ទៅទីក្រុងតូក្យូ​ ដោយប្រើយន្តហោះ Airbus A321 រៀងរាល់ថ្ងៃអង្គារ។ ចំណែកអ្នកដំណើរដែលចូលមក​ទីក្រុងហូជីមិញនិងហាណូយ​ត្រូវធ្វើចត្តាឡីស័ក​ ច្រើនបំផុត​៥៦០នាក់ ក្នុងមួយសប្តាហ៍។
ជាមួយប្រទេសចិន​វិញ នាយកដ្ឋានអាកាសចរណ៍វៀតណាម​ ក៏បានស្នើបើកជើងហោះហើរ​ឡើងវិញ​ពីទីក្រុងហូជីមិញ​ទៅក្វាងចូវ១ជើងក្នុងមួយសប្តាហ៍​ ដោយមានអ្នកដំណើរច្រើនបំផុត៥៤០ នាក់ក្នុងមួយសប្តាហ៍។
ជាមួយកូរ៉េខាងត្បូង នាយកដ្ឋានអាកាសចរណ៍វៀតណាម​បានស្នើឲ្យបើកជើងហោះហើរ​១ជើងមួយសប្តាហ៍ទៅមក​ ។ ជាមួយគ្នានេះក៏មានជើងហោះហើរទៅកាន់តៃវ៉ាន់ ឡាវនិងកម្ពុជាផងដែរ​ ដោយមានការហោះហើរ​១ជើងក្នុងមួយសប្តាហ៍​ តាមជើងហោះហើររបស់ក្រុមហ៊ុនVietnam Airlines៕


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print