អាមេរិកឡើងគម្រោង ចែកចាយវ៉ាក់សំាងប្រឆាំងកូវីដ​១៩ ទូទាំង​៥០រដ្ឋ

ចែករំលែក៖

​មជ្ឈមណ្ឌលគ្រប់គ្រងនិងបង្ការជំងឺអាមេរិក (CDC) នៅថ្ងៃទី ២ ខែកញ្ញាបានស្នើនមន្ដ្រីសុខាភិបាល​រដ្ឋទាំង​៥០ របស់អាមេរិក​ត្រៀមលក្ខណៈ ទទួលវ៉ាក់សាំងប្រឆាំងកូវីដ​១៩ និងចែកចាយ​ ដល់ក្រុមពលរដ្ឋដែលប្រឈមការឆ្លងរាលដាលខ្ពស់​។ តាមគម្រោងនៅចុង ខែតុលា​ ខាងមុខ​អាមេរិក និងចែកចាយវ៉ាក់សាំង​ជាផ្លូវការ​។
ក្រុមអ្នកឯកទេសវិភាគបានលើកឡើងថា ការចែកចាយនៅចុងខែតុលា ហើយថ្ងៃទី០​៣ដើមខែតុលា គឺជាពេលវេលាបោះឆ្នោតជ្រើសរើសប្រធានាធិបតីអាមេរិក​។ លោកត្រាំសង្ឃឹមថា​វ៉ាក់សាំងគឺជាអាវុធ សំខាន់សម្រាប់យកឈ្នះគូប្រជែង​ក្នុងការបោះឆ្នោត បន្តដឹកនាំអាមេរិក​មួយអាណត្តិទៀត។ ក្តីសង្ឃឹមដើម្បីយកឈ្នះរបស់លោកត្រាំ គឺវ៉ាក់សាំងទាំងនោះ ដូច្នេះលោកត្រាំខិតខំបញ្ចេញឲ្យទាន់ពេលវេលា​។
លោកត្រាំបានសន្យា​ចំណាយប្រាក់រាប់សិបពាន់លានដុល្លារ​ដើម្បី​អភិវឌ្ឍន៍និងផលិតវ៉ាក់សាំង​ប្រឆាំងកូវីដ​១៩ចែកចាយដល់ពលរដ្ឋ​។ បច្ចុប្បន្នអាមេរិក មានអ្នកស្លាប់ដល់ទៅ​ជាង​ ១៨៩ពាន់នាក់​​ និងឆ្លង​ជាង​​៦,២លាននាក់​។
សារព័ត៌មានរ៉យទ័រ បានផ្សាយថា​ មជ្ឈមណ្ឌលគ្រប់គ្រងនិងបង្ការជំងឺអាមេរិក (CDC) បានផ្តល់ឲ្យបណ្តារដ្ឋ​នៅគម្រោង​ ​សហការចែកចាយវ៉ាក់សាំង​ មានកម្រិត នៅចុងខែតុលា និង​ខែវិច្ឆិការ​។
នៅពេលនេះដែរ ក្រុមអ្នកជំនាញឱសថរបស់អាមេរិក កំពុងតែវាយតម្លៃ ថាតើប្រភេទវ៉ាក់សាំងប្រឆាំងកូវីដ​១៩ណា មានប្រសិទ្ធភាព និង​សុវត្ថិភាព​សម្រាប់ប្រើប្រាស់បាននៅខែវិច្ឆិកាឬខែធ្នូឆ្នាំ​២០២០នេះ៕​ ដោយ៖ធីរីណា


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print