មជ្ឈមណ្ឌលគ្រប់គ្រងនិងបង្ការជំងឺអាមេរិក (CDC) នៅថ្ងៃទី ២ ខែកញ្ញាបានស្នើនមន្ដ្រីសុខាភិបាលរដ្ឋទាំង៥០ របស់អាមេរិកត្រៀមលក្ខណៈ ទទួលវ៉ាក់សាំងប្រឆាំងកូវីដ១៩ និងចែកចាយ ដល់ក្រុមពលរដ្ឋដែលប្រឈមការឆ្លងរាលដាលខ្ពស់។ តាមគម្រោងនៅចុង ខែតុលា ខាងមុខអាមេរិក និងចែកចាយវ៉ាក់សាំងជាផ្លូវការ។
ក្រុមអ្នកឯកទេសវិភាគបានលើកឡើងថា ការចែកចាយនៅចុងខែតុលា ហើយថ្ងៃទី០៣ដើមខែតុលា គឺជាពេលវេលាបោះឆ្នោតជ្រើសរើសប្រធានាធិបតីអាមេរិក។ លោកត្រាំសង្ឃឹមថាវ៉ាក់សាំងគឺជាអាវុធ សំខាន់សម្រាប់យកឈ្នះគូប្រជែងក្នុងការបោះឆ្នោត បន្តដឹកនាំអាមេរិកមួយអាណត្តិទៀត។ ក្តីសង្ឃឹមដើម្បីយកឈ្នះរបស់លោកត្រាំ គឺវ៉ាក់សាំងទាំងនោះ ដូច្នេះលោកត្រាំខិតខំបញ្ចេញឲ្យទាន់ពេលវេលា។
លោកត្រាំបានសន្យាចំណាយប្រាក់រាប់សិបពាន់លានដុល្លារដើម្បីអភិវឌ្ឍន៍និងផលិតវ៉ាក់សាំងប្រឆាំងកូវីដ១៩ចែកចាយដល់ពលរដ្ឋ។ បច្ចុប្បន្នអាមេរិក មានអ្នកស្លាប់ដល់ទៅជាង ១៨៩ពាន់នាក់ និងឆ្លងជាង៦,២លាននាក់។
សារព័ត៌មានរ៉យទ័រ បានផ្សាយថា មជ្ឈមណ្ឌលគ្រប់គ្រងនិងបង្ការជំងឺអាមេរិក (CDC) បានផ្តល់ឲ្យបណ្តារដ្ឋនៅគម្រោង សហការចែកចាយវ៉ាក់សាំង មានកម្រិត នៅចុងខែតុលា និងខែវិច្ឆិការ។
នៅពេលនេះដែរ ក្រុមអ្នកជំនាញឱសថរបស់អាមេរិក កំពុងតែវាយតម្លៃ ថាតើប្រភេទវ៉ាក់សាំងប្រឆាំងកូវីដ១៩ណា មានប្រសិទ្ធភាព និងសុវត្ថិភាពសម្រាប់ប្រើប្រាស់បាននៅខែវិច្ឆិកាឬខែធ្នូឆ្នាំ២០២០នេះ៕ ដោយ៖ធីរីណា