ក្លិប Boca Juniors អះអាងថា មានកីឡាករ១៤នាក់ឆ្លងជំងឺកូវីដ-១៩

ចែករំលែក៖

កីឡាកររបស់ក្លិប Boca Juniors ចំនួន១៤នាក់បានធ្វើតេស្តវិជ្ជមានចំពោះជំងឺឆ្លងកូវីដ-១៩ដែលបានជះឥទ្ធិពលដល់ការរៀបចំរបស់ក្លិបអាហ្សង់ទីនមួយនេះសម្រាប់ពានរង្វាន់ Copa Libertadores 

សមាជិក៥នាក់នៃបុគ្គលិក គ្រូបង្វឹកក៏ត្រូវបានគេធ្វើរោគវិនិច្ឆ័យថា មានជំងឺនេះផងដែរបន្ទាប់ពីការធ្វើតេស្តជាប្រចាំដែលធ្វើឡើងនៅឯមជ្ឈមណ្ឌលកីឡា Ezeiza របស់ក្លិប។

នៅក្នុងសេចក្តីថ្លែងការណ៍នៅលើគេហទំព័រផ្លូវការរបស់ក្លិប Boca Juniors បានឲ្យដឹងថា ពួកគេបានផ្អាកសកម្មភាពហ្វឹកហាត់រយៈពេល ៣ ថ្ងៃដោយកីឡាករ និងបុគ្គលិកទាំងអស់ត្រូវបានបញ្ជាឱ្យនៅដាច់ដោយឡែកពីគ្នា រង់ចាំការធ្វើតេស្តបន្តនៅចុងសប្តាហ៍នេះ។

សេចក្តីថ្លែងការណ៍បានបន្តថា លើកលែងតែកីឡាករម្នាក់អ្នកដែលបានធ្វើតេស្តវិជ្ជមានត្រូវបានគេកំណត់អត្តសញ្ញាណមុនពេលចាប់ផ្តើមរោគសញ្ញាហើយត្រូវបានដាក់ឱ្យស្ថិតក្រោមការត្រួតពិនិត្យយ៉ាងតឹងរុឹង។ សុខភាពរបស់កីឡាករនិងបុគ្គលិកដែលផលប៉ះពាល់ជាមួយអ្នកឆ្លងគឺនៅល្អប្រសើរហើយកំពុងតាមដានដោយយកចិត្តទុកដាក់ផងដែរ

បាល់ទាត់លីគកំពូលអាហ្សង់ទីនត្រូវបានផ្អាកតាំងពីពាក់កណ្តាលខែមីនាហើយមិនទាន់មានកាលបរិច្ឆេទណាមួយត្រូវបានកំណត់សម្រាប់ការបន្តការប្រកួតក្នុងស្រុកនៅឡើយទេ។ ក្លិប Boca Juniors ស្ថិតក្នុងចំណោមក្លិបអាហ្សង់ទីនចំនួន៦ដែលនឹងវិលត្រឡប់មកធ្វើសកម្មភាពហ្វឹកហាត់វិញនៅខែនេះនៅពេលដែលក្របខ័ណ្ឌ Copa Libertadores ចាប់ផ្តើមប្រកួតបន្ត។

ម្ចាស់ជើងឯក៦សម័យកាលក្លិបកំពូលរបស់អាមេរិកខាងត្បូង Boca Juniors នឹងត្រូវជួបក្រុម Libertad នៅរដ្ឋធានី Asuncion ប្រទេសប៉ារ៉ាហ្គាយនៅថ្ងៃទី១៧ ខែកញ្ញា ខាងមុខ ៕

  

...

ដោយ៖ភារៈ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print