កំឡុងព្យុះកំណាចទីហ្វុងម៉ៃសាក់ វាយប្រហារប្រទេសជប៉ុន បណ្ដាលឲ្យនាវាដឹកសត្វគោពីនូវែលសេឡង់មួយគ្រឿង បាត់ខ្លួន

ចែករំលែក៖

អន្តរជាតិ៖ ខណៈដែលព្យុះកំណាចទីហ្វុងម៉ៃសាក់ (Maysak) កំពុងបោកបក់នឹងវាយប្រហារប្រទេសជប៉ុន នៅក្បែរៗតំបន់ដែនសមុទ្រចិនខាងកើត (East China Sea) បានធ្វើឲ្យនាវាដឹកសត្វគោពីនូវែលសេឡង់មួយគ្រឿងបាត់ខ្លួន ភ្លាមៗក្រុមឆ្មាំការពារដែនសមុទ្រនៃប្រទេសជប៉ុន បានចេញអន្តរគមន៍ស្វែងរក ហើយបានសង្គ្រោះមនុស្សម្នាក់ ដែលជាកម្មករបម្រើការងារ នៅលើនាវាដឹកសត្វគោនោះ

បើតាមទីភ្នាក់ងារសារព័ត៍មាន CNA បានចេញផ្សាយនាព្រឹកថ្ងៃព្រហស្បតិ៍ ទី៣ ខែកញ្ញា ឆ្នាំ២០២០នេះថា នាវាដឹកសត្វគោខាងលើនេះមានឈ្មោះថា ហ្គោហ្វ ឡៃហ្វស្តុក (Gulf Livestock 1) បានចាកចេញពីកំពុងផែ ណាភឺយឺ (Napier) នៃប្រទេសនូវែលសេឡង់កាលពីថ្ងៃទី១៤ ខែសីហា ដោយមានដឹកសត្វគោចំនួន ,៨៦៧ក្បាល និងក្រុមមនុស្សបម្រើការងារនៅលើនោះទាំងអស់ ៤៣នាក់ ដែលភាគច្រើនបំផុតជាជនជាតិហ្វីលីពីន។

ដោយឡែកបើតាមទីភ្នាក់ងារព័ត៌មាន Reuters ដកស្រង់ប្រភពពីក្រសួងការបរទេសនូវែលសេឡង់ បានអះអាងថា អ្នកជិះនៅនោះទាំងអស់មាន ៣៩នាក់ជាជនជាតិហ្វីលីពីន, ០២នាក់អូស្ត្រាលី និង ០២នាក់ទៀតជាជនជាតិនូវែលសេឡង់ផ្ទាល់។ នាវាខាងលើនេះ បានគ្រោងធ្វើដំណើរទៅកំពង់ផែ ជីងថាង ( Jingtang) របស់ប្រទេសចិនដោយប្រើរយៈពេល ១៧ថ្ងៃ គិតចាប់ពីថ្ងៃចេញដំណើរ។

បើគិតត្រឹមថ្ងៃព្រហស្បតិ៍ទី៣ ខែកញ្ញានេះ ក្រុមសង្គ្រោះជប៉ុន ទើបតែបានរកឃើញមនុស្សម្នាក់ប៉ុណ្ណោះ ដែលជាកម្មករនៅលើនាវា Gulf Livestock 1 ដោយគេបានឃើញកម្មករនោះ មានពាក់អាវពោងសុវត្ថិភាព និងអណ្តែតខ្លួននៅលើផ្ទៃសមុទ្រ។ កប៉ាល់មួយនេះត្រូវបានគេរាយការណ៍ថា បានបាត់ការទាក់ទង ពេលកំពុង ស្ថិតនៅក្នុងដែនសមុទ្រក្បែរកោះ អាម៉ាមិ អូហ្ស៊ីម៉ា (Amami Oshima) ស្ថិតនៅភាគនិរតីនៃប្រទេសជប៉ុន៕ដោយ៖ស តារា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print