អ្នកលេងល្បែងរត់អស់! សល់ម្ចាស់ផ្ទះសមត្ថកិច្ចឃាត់ឲ្យឈរកាន់ឈ្មោះខ្លួនឯងថតឲ្យខ្មាសគេ

ចែករំលែក៖

ខេត្តពោធិ៍សាត់ ៖ លោក នាយប៉ុស្ដិ៍នគរបាលរដ្ឋបាលអន្លង់រាប បាន ដឹកនាំមន្រ្តីក្រោមឱវាទចុះបង្រ្កាបល្បែងសុីសង(អាប៉ោង)មួយកន្លែងហើយបាន ឃាត់ខ្លួនម្ចាស់ផ្ទះរួមទាំងឧបករណ៍ផ្សេងៗជាវត្ថុតាង នៅគ្រាដែលអ្នកលេងល្បែងរត់គេចខ្លួនបាត់អស់នៅសល់តែម្ចាស់ផ្ទះ។

 ករណីឃាត់ខ្លួនម្ចាស់ផ្ទះពាក់ព័ន្ធផ្ដល់ទីតាំងលេងល្បែងសុីសងអាប៉ោងខាងលើ ធ្វើឡើងនាព្រឹកថ្ងៃពុធ ១៥កើត ខែភទ្របទ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២០ ត្រង់ចំណុចផ្ទះរបស់ឈ្មោះ សេង រី ភេទប្រុស អាយុ ៥៧ឆ្នាំ ជនជាតិខ្មែរ ស្ថិតនៅភូមិដីក្រហម ឃុំអន្លង់រាប ស្រុកវាលវែង ខេត្តពោធិ៍សាត់ ។

នគរបាលស្រុកវាលវែងប្រាប់ថា ការឃាត់ខ្លួនជនសង្ស័យជាម្ចាស់ផ្ទះ ដែលបានផ្ដល់ទីតាំងលេងល្បែងអាប៉ោង(ឈ្មោះសេង រី) ហើយក្រុមប្រព្រឹត្តញៀនល្បែងសុីសងទាំងនោះនាំគ្នារត់គេចបាត់អស់ ធ្វើឲ្យសមត្ថកិច្ចដកហូតបាននូវឧបករណ៍ដែលជាវត្ថុតាងមួយចំនួននិងកំពុងបន្តតាមនីតិវិធី ៕ ដោយ៖ បុឹម ពិន

...

  

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print