រដ្ឋាភិបាល អាហ្វហ្គានីស្ថាន​ប្រកាស​បានដោះលែងអ្នកទោស​តាលីបង់​៤០០នាក់

ចែករំលែក៖

រដ្ឋាភិបាលអាហ្វហ្គានីស្ថាន​ នៅថ្ងៃទី​៣ខែកញ្ញា បានប្រកាសថា បានដោះលែងអ្នកទោសតាលីបង់​៤០០នាក់តាមកិច្ចព្រមព្រៀង​។អ្នកទោសតាលីបង់ដែលបានដោះលែង ស្ថិតនៅក្នុងមន្ទីរឃុំឃាំង Pul-e-Charkhi prison ស្ថិតនៅជាយក្រុង កាប៊ុល ។
សារព័ត៌មាន​ AFP ​បានផ្សាយថា រដ្ឋាភិបាល អាហ្វហ្គានីស្ថាន​បានដោះលែងអ្នកទោសតាលីបង់​៤០០នាក់ តាមកិច្ចព្រមព្រៀង ដោះដូរអ្នកទោស​ លើកលែងអ្នកទោសមួយចំនួនដែលប្រទេសលោកខាងលិចប្រឆាំង​។
នៅលើបណ្តាញសង្គម Twitter ​អ្នកនាំពាក្យ​គណៈកម្មការសន្តិសុខជាតិអាហ្វហ្គានីស្ថាន​ លោក Javid Faisal បានប្រកាសថា​«​ប្រទេសអាហ្វហ្គានីស្ថានបានទទួលកម្លាំងទាហាន​ដែលក្រុមតាលីបង់​ចាប់ធ្វើជាចំណាប់ខ្មាំង​។ ក្រោយមកក៏បានដោះលែង​អ្នកទោសតាលីបង់​៤០០នាក់​ តាមកិច្ចព្រមព្រៀង ។ ជាមួយគ្នានេះដែរ ភាគីទាំងពីរនឹងខិតខំពិភាក្សាស្វែងរកសន្តិភាពបញ្ចប់សង្គ្រាម។
កាលពីថ្ងៃទី​២ខែកញ្ញា មន្ត្រីអាហ្វហ្គានីស្ថាន​បានប្រកាសឲ្យដឹងថា​រដ្ឋាភិបាល​ដោះលែងអ្នកទោស​​តាលីបង់​២០០នាក់​ កាលពីយប់ថ្ងៃទី​៣១ ខែសីហា​និងថ្ងៃទី​១ខែកញ្ញា។ ចំណែកក្រុមតាលីបង់វិញក៏បានដោះលែង​ កម្លាំងទាហានពិសេស​៦នាក់របស់ទាហានអាហ្វហ្គានីស្ថាន​៕


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print