មានករណីឆេះនាវាដឹកប្រេងឆៅនៅតំបន់សមុទ្រស្រីលង្កា ប៉ុន្តែជាសំណាងការឆេះត្រឹមតែតំបន់ម៉ាស៊ីន មិនប៉ះពាល់ដល់តំបន់ដឹកទំនិញប្រេងនោះឡើយ។
នៅថ្ងៃទី៣ខែកញ្ញា ប្រព័ន្ធផ្សព្វផ្សាយស្រីលង្កាបានផ្សាយថា មាននាវាដឹកប្រេងឆៅដល់ទៅ២សែនតោនបានឆាបឆេះនៅតំបន់សមុទ្រ ភាគខាងកើតប្រទេសនេះ ចម្ងាយ៣៨ គីឡូម៉ែត្រ បណ្តាលឲ្យ មនុស្សម្នាក់រងរបួសផងដែរ។
អ្នកនាំពាក្យកម្លាំងទាហានជើងទឹកស្រីលង្កា លោក Indika de Silva បានប្រកាសឲ្យដឹងថាក្រុមនាវឹកនិងកម្លាំងទាហានស្រីលង្កាបានបានខិតខំពន្លត់ភ្លើងឆេះនៅបន្ទប់ម៉ាស៊ីននៅលើ នាវាMT NewDiamond ។ ជាការសំណាងស្ថានភាពគ្រប់គ្រងបាន ទាន់ពេលវេលា មិនប៉ះពាល់ដល់ប្រេងឆៅឡើយ។
នៅពេលភ្លើងឆេះ នៅលើនាវាមាននាវឹក២៣នាក់។ ដល់រសៀលថ្ងៃទី៣ខែកញ្ញា កម្លាំងទាហានស្រីលង្កាបានជួយដល់នាវឹកទាំងអស់នៅលើនាវា។ នៅក្នុងហេតុនោះក៏មានមនុស្សម្នាក់រងរបួស និងម្នាក់បាត់ខ្លួន ៕