ឆេះនាវាដឹកប្រេងឆៅ​​២សែនតោននៅតំបន់សមុទ្រស្រីលង្កា

ចែករំលែក៖

មានករណីឆេះនាវាដឹកប្រេងឆៅនៅតំបន់សមុទ្រស្រីលង្កា ​ ប៉ុន្តែជាសំណាងការឆេះត្រឹមតែតំបន់ម៉ាស៊ីន​ មិនប៉ះពាល់ដល់​តំបន់ដឹកទំនិញ​ប្រេង​នោះឡើយ។
នៅថ្ងៃទី​៣ខែកញ្ញា​ ប្រព័ន្ធផ្សព្វផ្សាយស្រីលង្កាបានផ្សាយថា​ មាននាវាដឹកប្រេង​ឆៅដល់ទៅ​២សែនតោន​បានឆាបឆេះនៅតំបន់សមុទ្រ ភាគខាងកើតប្រទេសនេះ ចម្ងាយ៣៨ គីឡូម៉ែត្រ បណ្តាលឲ្យ មនុស្សម្នាក់រងរបួសផងដែរ​។
អ្នកនាំពាក្យកម្លាំងទាហានជើងទឹកស្រីលង្កា លោក ​Indika de Silva បានប្រកាសឲ្យដឹង​ថាក្រុមនាវឹកនិង​កម្លាំងទាហានស្រីលង្កាបានបានខិតខំពន្លត់ភ្លើងឆេះនៅបន្ទប់ម៉ាស៊ីននៅលើ នាវាMT NewDiamond ។ ជាការសំណាង​ស្ថានភាពគ្រប់គ្រងបាន ទាន់ពេលវេលា មិនប៉ះពាល់ដល់​ប្រេងឆៅឡើយ។
នៅពេលភ្លើងឆេះ​​ នៅលើនាវាមាននាវឹក​២៣នាក់។ ដល់រសៀលថ្ងៃទី​៣ខែកញ្ញា កម្លាំង​ទាហានស្រីលង្កាបានជួយដល់នាវឹកទាំងអស់នៅលើនាវា។ នៅក្នុងហេតុនោះ​ក៏មានមនុស្ស​ម្នាក់រងរបួស​ និងម្នាក់បាត់ខ្លួន​ ៕


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print