ប្រទេសមុិចសុីកូ៖ ក្រុមជនប្រដាប់អាវុធមួយក្រុមជិះម៉ូតូ៣គ្រឿងប៉ាញ់ប្រហារទៅលើអ្នកចូលរួមបុណ្យសព បណ្តាលឲ្យមានអ្នកស្លាប់និងរបួសជាច្រើន ជនរងគ្រោះភាគច្រើនជាយុវជន។
តាមសារព័ត៌មានTTXVN បានដកស្រង់សំដីក្រុមអ្នកស្រាវជ្រាវ រដ្ឋMorelos បានឲ្យដឹងថា ៖ ការបាញ់ប្រហារនៅក្នុងពិធីបុណ្យសពក្នុងស្រុកAntonio Barona ទីក្រុងCuernavaca បណ្តាលឲ្យមនុស្ស៨នាក់ស្លាប់និង១៤នាក់រងរបួស។ មន្ត្រីក្នុងតំបន់បានឲ្យដឹងថា ៖ ហេតុការវាយប្រហារកើតឡើង នៅវេលាម៉ោង២២និង៤០នាទីយប់ថ្ងៃទី៣ខែកញ្ញា។ ខ្មាន់កាំភ្លើងជិះម៉ូតូ៣គ្រឿងបាញ់ប្រហារទៅលើ ក្រុមអ្នកចូលរួមពិធីបុណ្យសព ។
ម៉ិចស៊ីកូជាប្រទេសដែលតែងតែកើតមានអំពើហិង្សា ការបាញ់ប្រហាជាបន្តបន្ទាប់។ ក្នុងរយៈពេល៦ខែដើមឆ្នាំ២០២០ ម៉ិចស៊ីកូ មានអំពើហិង្សា ការសម្លាប់មនុស្សកើនឡើងជាប្រវត្តិសាស្ត្រ ដោយមានករណីសម្លាប់មនុស្សដល់ទៅ ១៧ ៩៨២ នាក់ ឯណោះ។
ប្រទេសម៉ិចស៊ីកូត្រូវបានគេដឹងថា ៖ ជាទីតាំងដឹកជញ្ជូនគ្រឿងញៀន ពីតំបន់អាមេរិក ខាងត្បូង ឆ្លងកាត់អាមេរិក កណ្តាល ចូលទៅកាន់ទីផ្សារអាមេរិក ដែលមានតម្លៃខ្ពស់ ហើយអំពើហិង្សាពាក់ព័ន្ធ ការប្រជែង ដណ្តើមទីតាំង ជួញដូរក៏កើនឡើងខ្ពស់ផងដែរ។ ក្នុងដំណាក់កាលឆ្នាំ២០០៦-២០១៩ សង្គ្រាមប្រឆាំងគ្រឿងញៀន និង អំពើហិង្សា រវាងក្រុមជួញដូរគ្រឿងញៀនបានសម្លាប់មនុស្ស ដល់ទៅ២៧០ ០០០នាក់ ៕ដោយ៖ ធី រីណា