ថ្នាក់ដឹកនាំខេត្តសៀមរាប យកថវិការសាខាកាកបាទក្រហមកម្ពុជាខេត្តចំនួន ២៥,០០០ដុល្លារ ជួយដល់មន្ទីរពេទ្យគន្ធបុប្ផាទី៣

ចែករំលែក៖

ខេត្តសៀមរាប៖ នារសៀលថ្ងៃព្រហស្បតិ៍ទី០៣ ខែកញ្ញា ឆ្នាំ២០២០ សាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប ដឹកនាំដោយ អ្នកឧកញ៉ា សៀង ណាំ ប្រធានកិត្តិយសសាខា និងលោកស្រី ទាង អេង ទៀសីហា អនុប្រធានគណៈកម្មាធិការសាខា តំណាងលោក ទៀ សីហា ប្រធានគណៈកម្មាធិការសាខា ព្រមទាំងសហការី បានអញ្ជើញជួបសំណេះសំណាលជាមមួយបុគ្គលិកមន្ទីរពេទ្យគន្ធបុប្ផាទី៣ និងបាននាំយកនូវថវិកាមួយចំនួនជូនដល់មន្ទីរពេទ្យនេះផងដែរ ដើម្បីចូលរួមចំណែកគាំទ្រដល់មន្ទីរពេទ្យក្នុងការព្យាបាលកុមារកម្ពុជា ហើយក៏ជាការគាំទ្រសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានីហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា និងជាឥស្សរជនឆ្នើមថ្នាក់ជាតិ នៃផែនការសកម្មភាពរួម អគ្គលេខាធិការអង្គការសហប្រជាជាតិ ដើម្បីសុខភាព ស្ដ្រី និងកុមារ។

លោកស្រី ទាង អេង ទៀសីហា អនុប្រធានគណៈកម្មាធិការសាខា បានបញ្ជាក់ថាការដឹកនាំប្រតិភូនាំយកមូលនិធិសប្បុរសធម៌របស់សាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប ដែលទួទលបានពីការជិះកងសប្បុរធម៌ ប្រគល់ជូនមន្ទីរពេទ្យគុន្ធបុប្ផាទី៣ នាពេលនេះ គឺដើម្បីរួមចំណែកជួយទ្រទ្រង់កិច្ចដំណើរការរបស់មន្ទីរពេទ្យកុមារបេះដូងមនុស្សធម៌មួយនេះ។ លោកស្រី ក៏បានថ្លែងអំណរគុណ ចំពោះក្រុមគ្រូពេទ្យនៃមន្ទីរពេទ្យ គន្ធបុប្ផាទី៣ ដែលបានយកចិត្តទុកដាក់ក្នុងការពិនិត្យព្យាបាលជំងឺកុមារ កម្ពុជា ដោយមិនប្រកាន់វណ្ណៈពូជសាសន៍អ្វីឡើយ។

លោកស្រី ក៏បានបញ្ជាក់ពីការយកចិត្តទុក្ខដាក់ពីសំណាក់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៉ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលជានិច្ចកាលតែងតែគិតគូរដល់សុខទុក្ខ និងការលំបាករបស់បងប្អូនប្រជាពលរដ្ឋទាំងអស់នៅទូទាំងប្រទេស ជាពិសេស បងប្អូនប្រជាពលរដ្ឋមានកូនតូចក្រីក្រ មានជំងឺច្រើន ត្រូវសម្រាកព្យាបាលនៅមន្ទីរពេទ្យ។ ជាងនៅទៅទៀតមន្ទីរពេទ្យកុមារគន្ធបុប្ផាទី៣នេះ ជាមន្ទីរពេទ្យដែលព្យាបាលជំងឺកុមារដោយមិនយកថវិកាទេ តាំងពីឆ្នាំ១៩៩៥មកម្ល៉េះ។ ហើយដើម្បីចូលរួមចំណែកការងារមនុស្សធម៌ជួយសង្គ្រោះជីវិតកុមារកម្ពុជា ទើបសាខាកាកបាទក្រហកម្ពុជា ខេត្តសៀមរាប នាំយកនូវថវិកាមួយចំនួនឧបត្ថដល់មន្ទីរពេទ្យនេះ ទោះបីជាថវិកាដែលបាននាំមកជូននាពេលចំនួនមានកម្រិតក្តី តែយើងសង្ឃឹមថា វាពិតជាបានចូលរួមចំណែកមួយយ៉ាងសំខាន់ដើម្បីទ្រទ្រង់សកម្មភាពជួយសង្គ្រោះកុមារកម្ពុជាដែលមកសម្រាកព្យាលបាលនៅមន្ទីរពេទ្យនេះ។

សូមបញ្ជាក់ថា នេះជាលើកទី៦ហើយដែលសាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប បានឧបឧត្ថមថវកាដល់មន្ទីរពេទ្យគន្ធបុប្ផាទី៣ (ជ័យវរ្ម័នទី៧) ខេត្តសៀមរាប។ ថវិកាដែលបានផ្ដល់ជូនមន្ទីរពេទ្យគន្ធបុប្ផាទី៣ ខេត្តសៀមរាប នាពេលនេះមានចំនួន ២៥,០០០ ដុល្លារអាមេរិក៕

ដោយ៖ សិលា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print