ប្រទេសកោះ​នៅមហាសមុទ្រប៉ាស៊ីហ្វិកឲ្យអាមេរិកសាងសង់ទីតាំងយោធាក្នុងប្រទេសរបស់ខ្លួន

ចែករំលែក៖

ប្រទេសកោះPalau ​ជាប្រទេសដ៏តូចមួយស្ថិតនៅលើដែនសមុទ្រប៉ាស៊ីហ្វិក​ បានអនុញ្ញាតឲ្យអាមេរិកសាងសង់​ទីតាំងយោធានៅលើទឹកដីរបស់ខ្លួន ដើម្បីទប់ស្កាត់ឥទ្ធិពលរបស់ចិន​នៅសមុទ្រចិនខាងត្បូង​។
កាលពីសប្តាហ៍កន្លងមក រដ្ឋមន្ត្រីការពារជាតិអាមេរិក លោក Mark Esper បានបំពេញ​ទស្សនកិច្ចទៅកាន់កោះ​Palau ដោយចោទប្រកាន់ទីក្រុងប៉េកាំង​​មានសកម្មភាពបង្កអសន្តិសុខនៅតំបន់សមុទ្រអាស៊ីប៉ាស៊ីហ្វិក។
ប្រធានាធិបតីប្រទេសកោះPalau លោក Tommy Remengesau បានបញ្ជាក់ថា​ លោកបាននិយាយទៅកាន់រដ្ឋមន្ត្រីការបរទេសអាមេរិក​ Esperថា ប្រទេសរបស់លោកស្វាគមន៍អាមេរិកមកសាងសង់ទីតាំងយោធានៅទីនេះ។
ប្រធានាធិបតី Tommy Remengesau បានលើកឡើងថា​«សំណើរបស់លោកគឺងាយស្រួល ណាស់ ដោយអាមេរិកត្រូវសាងសង់ទីតាំងប្រើប្រាស់រួម ​ដោយអាមេរិកអាចចេញចូលប្រើប្រាស់បានគ្រប់ពេល​»។
ប្រទេសកោះ​Palau មានចម្ងាយពីប្រទេសហ្វីុលីពីន ​១៥០០គីឡូម៉ែត្រនៅភាគខាងកើត។ ប្រទេសនេះមានពលរដ្ឋតែ​២២ពាន់នាក់ប៉ុណ្ណោះ បានប្រកាសអនុញ្ញាតឲ្យអាមេរិក​សាងសង់កំពង់ផែ សាងសង់ទីតាំងយោធា​ អាកាសយានដ្ឋានយោធា ។
បើទោះបីជាប្រទេសឯករាជ្យ ប៉ុន្តែ ប្រទេសកោះ​Palau មិនមានទាហានការពារជាតិឡើយ ហើយការធានារក្សាសន្តិសុខគឺពឹងផ្អែកទៅលើអាមេរិក តាមកិច្ចព្រមព្រៀងសម្ពន្ធមិត្តសេរី​៕


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print