ម៉ូតូនិងរថយន្ដបុកគ្នាលើផ្លូវខ្វែង របួសធ្ងន់ម្នាក់

ចែករំលែក៖

ភ្នំពេញ៖ បុរសម្នាក់បានខ្ទាតចេញពី ម៉ូតូបោកនឹងថ្នល់បណ្ដាលឱ្យរបួសធ្ងន់ ហើយត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យ ភ្លាមៗ ខណៈជនរងគ្រោះបើកម៉ូតូចេញ ពីផ្លូវម្ខាង គាប់ជួនរថយន្ដមកដល់បាន បុកចំពីមុខលើផ្លូវខ្វែងពេញទំហឹង ។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ខាង លើនេះបានកើតឡើងកាលពីវេលាម៉ោង៥និង១៥នាទីល្ងាចថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ ២០១៦ ឋិតនៅផ្លូវលេខ R5 កែងផ្លូវលំ ក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ ។
ជនរងគ្រោះដែលបើកម៉ូតូហើយទៅ បុកជាមួយរថយន្ដ ត្រូវបានគេស្គាល់ ឈ្មោះម៉ក់ ប៉ូឡូ ភេទប្រុស អាយុ៥៦ឆ្នាំ មានទីលំនៅផ្ទះលេខ៣៤៦ ភូមិព្រែក ព្រីងខាងជើង សង្កាត់ចោមចៅ ខណ្ឌ ពោធិ៍សែនជ័យ ជិះម៉ូតូម្នាក់ឯងម៉ាក ហុងដាវ៉េវ ពណ៌ក្រហម ពាក់ស្លាកលេខ ភ្នំពេញ1F-8474 ។ ចំណែករថយន្ដម៉ាក តូយ៉ូតា AVANZA ពណ៌ទឹកប្រាក់ ពាក់ ស្លាកលេខភ្នំពេញ2AG-2579 ដែល បើកបរដោយនារីឈ្មោះ ប៊ុនលី ច័ន្ទសេដ្ឋា អាយុ២០ឆ្នាំ មានទីលំនៅផ្ទះលេខ៦៣ ភូមិបុរី១០០ខ្នង សង្កាត់ទឹកថ្លា ខណ្ឌ សែនសុខ ។

បើតាមប្រភពព័ត៌មាននៅកន្លែង កើតហេតុបានឱ្យដឹងថា មុនគ្រោះថ្នាក់ គេបានឃើញនារីខាងលើបើករថយន្ដ តាមបណ្ដោយផ្លូវលេខR5 ទិសដៅពី កើតឆ្ពោះមកលិចក្នុងល្បឿនលឿន។ លុះដល់ចំណុចកើតហេតុក៏បានទៅបុក ម៉ូតូជនរងគ្រោះដែលធ្វើដំណើរចេញពី ផ្លូវលំឆ្លងផ្លូវR5 ក្នុងទិសដៅពីជើងមក ត្បូងចំពាក់កណ្ដាលម៉ូតូបណ្ដាលឱ្យជន រងគ្រោះខ្ទាតទៅនឹងថ្នល់សន្លប់លែងដឹង ខ្លួន ។ ក្រោយកើតហេតុគេបានឃើញ សមត្ថកិច្ចមូលដ្ឋានចុះទៅដល់ រួចទាក់ ទងទៅនគរបាលចរាចរផ្លូវគោកដើម្បី វាស់វែងនិងយករថយន្ដ-ម៉ូតូទៅរក្សា ទុករង់ចាំដោះស្រាយគ្នានៅពេលក្រោយ ។

បើតាមការឱ្យដឹងពីមន្ដ្រីនគរបាល ចរាចរបានបង្ហើបថា គ្រោះថ្នាក់ខាងលើ នេះបណ្ដាលមកពីអ្នកបើកម៉ូតូចេញពី ផ្លូវលំខ្វះការប្រុងប្រយ័ត្ន ហើយអ្នកបើក រថយន្ដបើកលឿនលើផ្លូវខ្វែង ទើបបណ្ដាល ឱ្យមានគ្រោះថ្នាក់កើតឡើង ៕

image

image

image

image

...

ដោយ៖ អារុណរះ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print