ជនជាតិចិន​២នាក់​ត្រូវបានកម្លាំងកងរាជអាវុធហត្ថ​បង្ក្រាប​បាន​និងដកហូតថ្នាំញៀនមួយចំនួនធំ​នៅក្រុងព្រះសីហនុ

ចែករំលែក៖

ខេត្តព្រះសីហនុ​ ៖ កាលពីវេលាម៉ោង​ ២៣:០០នាទី ថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០២០ កម្លាំងការិយាល័យប្រឆាំងបទល្មើសគ្រឿងញៀនខេត្តព្រះសីហនុ បានចុះបង្ក្រាបករណីជួញដូរ រក្សាទុកដោយខុសច្បាប់ នូវសារធាតុញៀន នៅចំណុចក្រុម៦ ភូមិ៣ សង្កាត់៤ ក្រុង/ខេត្តព្រះសីហនុ។ 

មេបញ្ជាការកងរាជអាវុធហត្ថខេត្តព្រះសីហនុ លោកឧត្ដមសេនីយ៍ត្រី ហេង ប៊ុនទី​ បានប្រាប់បណ្ដាញព័ត៌មានថា ប្រតិបត្តិការនេះ​ បានធ្វើឡើងក្រោមការបញ្ជាពីនាយឧត្តមសេនីយ៍ សៅ សុខា មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេសនិងលោក គួច ចំរើន អភិបាលខេត្តព្រះសីហនុ។ 

លោកបានបន្តថា ក្នុងប្រតិបត្ដិការចុះបង្ក្រាបគ្រឿងញៀននេះ កម្លាំងកងរាជអាវុធហត្ថខេត្ត បានធ្វើការឃាត់ខ្លួនជនជាតិចិនចំនួន​២នាក់ រួមមាន៖ ទី១.​ ឈ្មោះ​ សៀវ ឡុង ភេទប្រុស អាយុ៣០ឆ្នាំ ជនជាតិចិន មុខរបរមិនពិតប្រាកដ ស្នាក់នៅបណ្ដោះអាសន្នក្រុម៦ ភូមិ៣ សង្កាត់៤ ក្រុង/ខេត្តព្រះសីហនុ និងទី២.​ ឈ្មោះ​ ចាំង អោទី ភេទប្រុស អាយុ២៨ឆ្នាំ ជនជាតិចិន មុខរបរមិនពិតប្រាកដ ស្នាក់នៅបណ្ដោះអាសន្នក្រុម៦ ភូមិ៣ សង្កាត់៤ ក្រុង/ខេត្តព្រះសីហនុ។

លោកឧត្ដមសេនីយ៍ត្រី ហេង ប៊ុនទី បានឱ្យដឹងទៀតថា ក្នុងនោះសមត្ថកិច្ចដកហូតវត្ថុតាងរួមមាន ៖ 

-​ ម្សៅពណ៌សប្រភេទខេ​ ១៣កញ្ចប់ ទម្ងន់​ ១៩.៧៣ក្រាមទាំងសម្បក

-​ ម្សៅសថ្លាចំនួន​ ៤៣កញ្ចប់ ទម្ងន់​ ១៣៤.៧៣ក្រាមទាំងសម្បក

-​ ថ្នាំគ្រាប់ពណ៌ក្រហមចំនួន​៤៩គ្រាប់ ទម្ងន់​ ៥.៧៩ក្រាម​ ទាំងសម្បក

-​ ថ្នាំគ្រាប់ពណ៌ផ្កាឈូកចំនួន​ ៥១គ្រាប់ ទម្ងន់​ ១២០.៨៤ក្រាម​ទាំងសម្បក

-​ ថ្នាំគ្រាប់ពណ៌បៃតងចំនួន​ ២៩គ្រាប់​ ទម្ងន់​ ១១.៦១ក្រាម​ ទាំងសម្បក

-​ ថ្នាំកញ្ចប់ពណ៌បៃតង និងពណ៌ស្វាយចំនួន​ ១៦កញ្ចប់ ទម្ងន់​ ១០៤.៨៦ក្រាម​ ទាំងសម្បក

-​ ទូរស័ព្ទចំនួន​ ២គ្រឿង, ដែកកេះចំនួន៨, ជញ្ជីងចំនួន​ ១, ដបជក់ចំនួន​៣, ម៉ូតូចំនួន​១គ្រឿង និងថង់វេចខ្ចប់ថ្នាំញៀនមួយចំនួន។

បច្ចុប្បន្ន ជនសង្ស័យ​ទាំងពីរនាក់​ខាងលេី​ កម្លាំងការិយាល័យជំនាញកំពុងសាកសួរ នៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តព្រះសីហនុ​ដើម្បីបន្តនីតិវិធី​ ៕ដោយ៖ ជីណា

  

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print