អស្ចារ្យមែន! បទ”អនុស្សាវរីយព្រះវិហារ”បង្ហាញពី តំបន់កម្សាន្តប្រណីតជាច្រើននាខេត្តព្រះវិហារ

ចែករំលែក៖

ខេត្តព្រះវិហារ៖ បទចម្រៀងអនុស្សាវរីយព្រះវិហារត្រូវបាននិពន្ធទំនុកច្រៀង និងដឹកនាំសម្តែងដោយលោក អ៊ាម វន្នី និងចូលរួមសម្តែងដោយលោក Kavin និងកញ្ញា សុវត្ថិឌី ធារីកា ផងដែរ។ វាទទួលបានការចាប់អារម្មណ៍ច្រើនក្រោយពីបានបង្ហាញពីទេសភាពដ៏ល្អឯករបស់ខេត្តព្រះវិហារ។

ស្នាដៃបទចម្រៀងនេះដែលជាសំនៀងយ៉ាងពិរោះក្រអួនរបស់តារាចម្រៀង សុវត្ថិឌី ធារីកា អមដោយទេសភាពដ៏ស្រស់ត្រកាលនៃទឹកដីខេត្តព្រះវិហារនោះបានធ្វើឲ្យមានការចាប់អារម្មណ៍ខ្លាំងពីអ្នកទស្សនា។រមណីយដ្ឋានដ៏សម្បូរបែបជាច្រើនត្រូវបានបង្ហាញក្នុងបទចម្រៀងរយៈពេលជិត៥នាទីនេះមានដូច តំបន់ភ្នំត្បែង តំបន់ទឹកធ្លាក់តាំងយូទឹកធ្លាក់បុសស្បូវ,ទឹកជ្រោះព្រះនិមិត្តតំបន់ដងភ្នំដងរែកតំបន់សក្ការបូជាអាស្រមលោកឪសួង,តំបន់ទំនប់៩៥រមណីយដ្ឋានប្រវត្តិសាស្ត្រប្រាសាទកោះកែរ,ប្រាសាទចតុមុខ,ប្រាសាទព្រះខ័ន្ធកំពង់ស្វាយ ពិសេសគឺប្រាសាទដ៏ល្បីល្បាញលើគិរីបុព្វតារបស់កម្ពុជាគឺប្រាសាទព្រះវិហារ។ បទចម្រៀងនេះដែរក៏ត្រូវបានផលិតដោយផលិតកម្មMAKOT DEIA Production គាំទ្រដោយមន្ទីរទេសចរណ៍ និងរដ្ឋបាលខេត្តព្រះវិហារ និងសហការដោយសហភាពសហព័ន្ធយុវជនកម្ពុជាខេត្តព្រះវិហារផងដែរ។ ទាំងនេះគឺជារម្មណ៍ដ្ឋានទេសចរណ៍ធម្មជាតិ និងប្រវត្តិសាស្ត្រដែលជាក្តីប្រាថ្នារបស់បណ្តាអ្នកទេសចរណ៍ជាតិ និងអន្តរជាតិ។ ទស្សនាបទចម្រៀងមួយបទនេះមិនត្រឹមតែធ្វើឲ្យស្រាកស្រានពីភាពនឿយហត់ទេ ប៉ុន្តែក៏បានធ្វើឲ្យអារម្មណ៍អ្នកទស្សនាចង់បានឃើញ និងផ្តិតយករូបភាពទេសភាពនោះផ្ទាល់ផងដែរ។

តារាសម្តែង លោក Kavin ដែលបានចូលរួមសម្តែងក្នុងបទចម្រៀងនេះលើកឡើងថា លោកពិតជារីករាយដែលទទួលបានឱកាសសម្តែងក្នុងបទចម្រៀង ដែលឆ្លុះបញ្ចាំងពីសក្កដានុពលដ៏ខ្លាំងក្លារបស់ខេត្តព្រះវិហារ។ លោកថាទេសភាពធម្មជាតិនៅក្នុងស្រុកពិតជាស្រស់ស្អាតិគួរឲ្យទាក់ចិត្តមិនចង់ឃ្លាត ហើយនេះក៏ជាឱកាសបង្ហាញពីតំបន់ទេសចរណ៍ប្រណីតរបស់កម្ពុជា ស្របពេលដែលតំបន់ទេសចរណ៍ធម្មជាតិបាននិងកំពុងទទួលបានការចាប់អារម្មណ៍ពីអ្នកទេសចរណ៍ខ្លាំងក្រោយពីផ្ទុះការរីករាលដាលជំងឺកូវីដ-១៩ ជាសាកលនោះ។ លោករំពឹងដែរថាស្នាដៃសម្តែង ក៏ដូចជាទេសភាពស្រស់បំព្រងនេះនឹងដក់ជាប់ក្នុងដួងចិត្តរបស់ទស្សនិកជន៕ ដោយ៖ វឌ្ឍនា

...

                 

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print