លោកស្នងការ ស ថេត កាន់បិណ្ឌវេនទី៣ នៅវត្តកំសាន្ត​សង្កាត់ព្រែកប្រា​ ខណ្ឌច្បារអំពៅ​ របស់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ

ចែករំលែក៖

ភ្នំពេញ៖ នៅព្រឹកថ្ងៃសៅរ៍​ ០៣រោច​ ខែ​ភទ្របទ​ ឆ្នាំជូត​ ទោស័ក​ ព.ស​ ២៥៦៤​ ត្រូវនឹងថ្ងៃទី០៥ ខែកញ្ញា​ ឆ្នាំ២០២០​ លោក ឧត្តមសេនីយ៍ឯក​ ស​ ថេត​ អគ្គស្នងការរង​ និងជាស្នងការនគរបាលរាជធានីភ្នំពេញ​ បានអញ្ជេីញចូលរួមពិធីបុណ្យកាន់បិណ្ឌវេនទី៣ នៅវត្តកំសាន្ត​ សង្កាត់ព្រែកប្រា​ ខណ្ឌច្បារអំពៅ​ ។ ក្នុងពិធីកាន់បិណ្ឌនេះ​ ក៏មានការចូលរួមពីលោក​ លោកស្រីស្នងការរង​ លោកនាយ​ នាយរងការិយាល័​យ​ លោកអធិការ​ អធិការរង​ និងមន្ត្រីជាច្រេីន រូបទៀតនៃស្នងការដ្ឋាននគរបាលរាធានីភ្នំពេញ​ រួមជាមួយក្រុមគ្រួសារលោក ឧត្តមសេនីយ៍ឯក​ ស​ ថេត​ អគ្គស្នងការរង​ និងជាស្នងការនគរបាលរាជធានីភ្នំពេញផងដែរ។

ក្នុងពិធីកាន់បិណ្ឌវេនទី៣នេះ លោកឧត្តមសេនីយ៍ឯក ស ថេត បាននាំយកទេយ្យវត្ថុ និងបច្ច័យសរុបចំនួន ៣៤លានរៀល ដើម្បីប្រគេនព្រះសង្ឃ ដែលគង់ចាំព្រះវស្សាអស់ជិតត្រីមាស និងដើម្បីឧទ្ទិសកុសលផលបុណ្យ ជូនបុព្វការីជនទាំងប្រាំពីរសណ្តាន និងនាយ នាយរងនគរបាល ដែលបានចែកឋាន និងបួងសួងសូមឲ្យវត្ថុស័ក្តសិទ្ធិទាំងពួង តាមថែរក្សាទំនុកបំរ៉ុង ចម្រុងចម្រើនដល់ថ្នាក់ដឹកនាំ និងមន្ត្រីទាំងអស់ចំណុះស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ៕

ដោយ៖ សិលា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print