តួឯកប្រុស ក្នុងរឿង​មនុស្ស​ប្រចៀវ “Batman”ឆ្លង COVID-19​ ត្រូវបាន​ផ្អាក​ថតជាបណ្តោះអាសន្ន

ចែករំលែក៖

អន្តរជាតិ៖ លោក Robert Pattinson ដែលជាតួឯកប្រុស ក្នុងដំណើរការថតរឿង​មនុស្ស​ប្រចៀវ “Batman” នៅ​ចក្រភព​អង់គ្លេស ត្រូវបាន​ផ្អាក​ជាបណ្តោះអាសន្ន ដោយសារតែ​លោក មាន​លទ្ធផល​វិជ្ជមាន COVID-19​ ។

បើតាម​ការផ្សាយ​របស់ AFP ដែល​ដកស្រង់​សេចក្តីប្រកាស​ព័ត៌មាន​របស់​ផលិតកម្ម Warner Bros​ បានបញ្ជាក់​យ៉ាង​ដូច្នេះថា៖«​សមាជិក​ម្នាក់​ក្នុង​ក្រុម​ថត​រឿង Batman មាន​លទ្ធផល​តេស្ត​វិជ្ជមាន COVID-19 ហើយ​ត្រូវ​បានដាក់​នៅ​ដាច់ដោយឡែក​»​។ ដូច្នេះ​ដំណើរ​ការថត​ត្រូវបាន​ផ្អាក​ជា​បណ្តោះអាសន្ន​»​។ ប៉ុន្តែផលិតកម្ម Warner Bros ក៏មិនបាន​បញ្ជាក់​ពី​អត្តសញ្ញាណ​បុគ្គល​ដែល​ឆ្លង​នោះដែរ ។

យ៉ាងណាមិញ ទស្សនា​វ​ដ្តី Vanity Fair ទទួលបាន​ការអះអាង​ពី​ប្រភព​ដ៏​ជិតស្និទ្ធ​មួយ ដោយ​បញ្ជាក់ថា អ្នក​ដែល​ឆ្លង​គឺជា​តារាភាពយន្ត​អង់គ្លេស Robert Pattinson តួអង្គ​ក្នុង​រឿង​តែម្តង​។

​គួរបញ្ជាក់ថា ក្នុងរឿង «The Batman» គ្រោង​ចាក់​ប​ញ្ជាំ​ង​នៅ​ខែមិថុនា ឆ្នាំ​២០២១ ប៉ុន្តែ​ដំណើរ​ការថត ត្រូវបាន​រាំងស្ទះ​រួចទៅហើយ ដោយ​ការ​រាលដាល COVID-19​។ ក្រុមការងារ​ទើបតែ​ចាប់ផ្តើម​ថត​ឡើងវិញ​ស្រាប់តែ​ជួប​ករណី Robert Pattinson ឆ្លង COVID-19 តែម្តង​។​

​បច្ចុប្បន្ននេះ គេ​មិនទាន់​ដឹងថា ក្រុមការងារ​នេះ នឹង​អាច​ចាប់ផ្តើម​ឡើងវិញ​ម្តងទៀត​នៅពេលណា​នោះឡើយ​ ។ ខណៈលោក Matt Reeves ដែលជា​អ្នកដឹកនាំ​រឿង ធ្លាប់បាន​អះអាង​កន្លងមក​ថា សាច់រឿង​របស់លោក យក​លំនាំ​តាម​រឿង Chinatown និង Taxi Driver​ ៕ដោយ៖ស តារា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print