ភ្នំពេញ៖ ក្នុងកិច្ចប្រជុំកំពូលកម្មន្តសាល និង ឧស្សាហូបនីយកម្មសកល ឆ្នាំ ២០២០ (GMIS 2020) ក្រោមប្រធានបទ
*ការស្តារឡើងវិញនូវវិបុលភាពក្នុងពិភពលោកក្រោយពីជំងឺឆ្លងរាតត្បាតថ្ងៃទី ៥ ខែ កញ្ញា ឆ្នាំ ២០២០ សម្តេចថ្លែងថា៖
ឯកឧត្តម លី យ៉ុង អគ្គនាយកអង្គការអភិវឌ្ឍន៍ឧស្សាហកម្មសហប្រជាជាតិ (UNIDO); ឯកឧត្តម ស៊ូហេល ម៉ូហាម៉េត ហ្វារ៉ាច អាល ម៉ាស្សរ៉ូភី រដ្ឋមន្ត្រីក្រសួងថាមពល និង
ហេដ្ឋារចនាសម្ព័ន្ធ នៃសហភាពអារ៉ាប់រួម ឯកឧត្តម លោកជំទាវ លោក លោកស្រី !
ថ្ងៃនេះ, ខ្ញុំពិតជាមានសេចក្តីសោមនស្សក្រៃលែង ដែលបានចូលរួមក្នុងកិច្ចប្រជុំកំពូលកម្មន្តសាល និងឧស្សាហូបនីយកម្មសកលឆ្នាំ២០២០ ក្រោមប្រធានបទស្តីពី “ការស្តារឡើងវិញនូវវិបុលភាពក្នុងពិភព លោកក្រោយពីជំងឺឆ្លងរាតត្បាត ” ដើម្បីចែករំលែកបទពិសោធន៍ និង វិធានការនានា ដែលរាជរដ្ឋាភិបាល កម្ពុជាបានដាក់ចេញសំដៅធ្វើអន្តរាគមន៍ និង គ្រប់គ្រងផលប៉ះពាល់លើសង្គម-សេដ្ឋកិច្ច បណ្តាលមកពីជំងឺ កូវីដ -១៩ ព្រមទាំងគោលនយោបាយជាក់លាក់មួយចំនួនទៀត សំដៅស្តារស្ថានភាពផលិតកម្ម និងឧស្សហកម្ម ក្រោយពីមានការថមថយ និង ផុតរលត់ទៅ នៃជំងឺកូវីដ-១៩ នាពេលខាងមុខ ។ ជាកិច្ចចាប់ផ្តើម, ក្នុងនាមប្រជាជន និង រាជរដ្ឋាភិបាលកម្ពុជា, ខ្ញុំសូមថ្លែងអំណរគុណ និង វាយតម្លៃ ខ្ពស់ ចំពោះអង្គការអភិវឌ្ឍន៍ឧស្សាហកម្មសហប្រជាជាតិ (UNIDO) និង ក្រសួងថាមពល និង ឧស្សាហកម្ម នៃ សហភាពអារ៉ាប់រួម ដែលបានរៀបចំកិច្ចប្រជុំកំពូលនេះឡើង ។ ទន្ទឹមនេះ, ខ្ញុំក៏សូមវាយតម្លៃខ្ពស់ចំពោះតួនាទី ដ៏សំខាន់ និងជាសកលរបស់ UNIDO ក្នុងការរួមចំណែកអភិវឌ្ឍឧស្សាហូបនីយកម្ម , នវានុវត្តន៍ និង បច្ចេក វិទ្យា, ក៏ដូចជាអភិវឌ្ឍ និង តភ្ជាប់ខ្សែច្រវាក់តម្លៃ ដើម្បីជំរុញកំណើនសេដ្ឋកិច្ចរបស់ប្រទេសកំពុងអភិវឌ្ឍ នៅក្នុង តំបន់ និងលើសកលលោក។ កម្ពុជាមានកម្មវិធីសហប្រតិបត្តិការ ជាច្រើន ជាមួយ UNIDO ជាពិសេសកម្មវិធី ភាពជាដៃគូរវាងកម្ពុជា និង UNIDO ឆ្នាំ ២០១៨-២០២៣ ដែលកំពុងតែផ្តល់ផលផ្លែផ្កា ។
សម្តេចបន្តថា៖ ឯកឧត្តម , លោកជំទាវ លោក , លោកស្រី ! អស់រយៈពេលជាងប្រាំបួនខែមកហើយ ដែលពិភពលោកបាន និងកំពុងប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ ១៩ ដែលបានបង្ករជាវិបត្តិធ្ងន់ធ្ងរមិនធ្លាប់មានពីមុនមកលើសង្គម និង សេដ្ឋកិច្ច។ មកដល់បច្ចុប្បន្ន, ទោះបី ការខិតខំអភិវឌ្ឍវ៉ាក់សាំងបង្ការកំពុងមានវឌ្ឍនភាពល្អគួរជាទីសង្ឃឹម, គ្មាននរណាដឹងថា ពេលណាវិបត្តិជំងឺ កូវីដ-១៩នេះ នឹងបញ្ចប់នោះឡើយ ហើយក៏គ្មាននណារអាចទស្សន៍ទាយអំពីផលប៉ះពាល់មកលើគ្រប់ទិដ្ឋ ភាពនៃជីវភាពរស់នៅរបស់សង្គមជាតិនីមួយៗ បានជាក់ច្បាស់នោះដែរ។ សកម្មភាពសេដ្ឋកិច្ច និង សង្គមស្ទើរ គ្រប់វិស័យ ទទួលរងផលប៉ះពាល់យ៉ាងខ្លាំង ជាពិសេស តាមរយៈវិធានការទប់ស្កាត់ការរីករាលដាលនៃជំងឺនេះ ដែលត្រូវបានដាក់ចេញដោយរដ្ឋាភិបាលនៃប្រទេសនីមួយៗ ដូចជា ការបិទប្រទេស និង ការរឹតត្បិតដល់ការ ធ្វើដំណើរជាដើម។
ក្នុងបរិការណ៍នេះ, ជីវិតសង្គមជាសកល ត្រូវបានគេប្រមើលឃើញថា អាចនឹងមានការប្រែប្រួលជា រចនាសម្ព័ន្ធ ឬ ឈានដល់ប្រក្រតីភាពថ្មី (New Normal) មួយ ដែលរួមមាន ៖ (១). ការប្រែប្រួលនិម្មាបន កម្មសេដ្ឋកិច្ចសកល ដូចជា ការធ្លាក់ចុះនៃច្រវាក់តម្លៃសកល និង ច្រវាក់ផលិតកម្មសកល , (២). ការថម ថយរំហូរមូលធនសកល ដោយសារការធ្លាក់ចុះនៃតម្រូវការវិនិយោគ និង ការធ្លាក់ចុះរំហូរមនុស្ស, (៣). ការ ធ្លាក់ចុះផលិតភាពសកល, និង (៤) . ការកើនឡើងនៃវិសមភាពសង្គម ។ ទន្ទឹមនេះ, ជំងឺកូវីដ-១៩ ក៏បានបង្ក ផលប៉ះពាល់ធ្ងន់ធ្ងរដល់ការអភិវឌ្ឍន៍ និង ការអនុវត្តគោលនយោបាយឧស្សាហកម្ម និង សេដ្ឋកិច្ចឌីជីថល ក្នុងបរិ បទបដិវត្តឧស្សាហកម្មទី៤ របស់ប្រទេសកំពុងអភិវឌ្ឍន៍ ជាពិសេស ប្រទេសអភិវឌ្ឍន៍តិចតួច។
យ៉ាងណាមិញ, សេដ្ឋកិច្ចសកល ត្រូវបានរំពឹងថា នឹងងើបឡើងវិញយ៉ាងសន្សឹមៗ ដោយសារ ៖ (១). ការរំពឹងទុកសុទិដ្ឋិនិយម នៃការរកឃើញវ៉ាក់សាំងប្រឆាំងនឹងជំងឺនេះ ឬ ថ្នាំព្យាបាល និងលទ្ធភាពរបស់ ប្រទេសនីមួយៗ ក្នុងការសម្របខ្លួនទៅនឹងជំងឺនេះ, និង (២) . រដ្ឋាភិបាលជាច្រើនបាន និង កំពុងគិតគូរចាប់ ផ្តើមដកចេញ ឬ បន្ធូរបន្ថយវិធានការរដ្ឋបាល ជាដំណាក់ៗ ហើយអនុញ្ញាតឱ្យសេដ្ឋកិច្ចដំណើរការឡើងវិញ ជាបណ្តើរៗ ក្នុងគោលបំណងជួយសង្គ្រោះធុរកិច្ច និង ប្រជាជន។ ជាក់ស្តែង, តំបន់អាស៊ី ជាពិសេសអាស៊ី- អាគ្នេយ៍ និងអាស៊ីបូព៌ា, ដែលបានទទួលរងផលប៉ះទង្គិចមុនគេដោយសារជំងឺកូវីដ-១៩, គ្រប់គ្រងស្ថានការណ៍ បានក្នុងកម្រិតល្អ ដែលត្រូវបានឆ្លុះបញ្ចាំងឲ្យឃើញតាមរយៈការធ្លាក់ចុះនៃករណ៍ឆ្លងជារួម ការចាប់ផ្តើម ឡើងវិញនៃសកម្មភាពសេដ្ឋកិច្ចក្នុងស្រុក រួមទាំងផលិតកម្ម , ការប្រើប្រាស់ និង ពាណិជ្ជកម្មអន្តរជាតិ និង
ការគិតគូរលើគំនិតផ្តួចផ្តើម ក្នុងការលើកកម្ពស់វិស័យទេសចរណ៍ និង ការពង្រឹងច្រវាក់ផលិតកម្មក្នុងតំបន់ ។ សម្រាប់កម្ពុជា, រាជរដ្ឋាភិបាលបានគ្រប់គ្រងសភាពការណ៍កូវីដ-១៩ ប្រកបដោយប្រសិទ្ធភាព , ដោយ មកដល់ពេលនេះ កម្ពុជាមិនមានការឆ្លងជាសហគមន៍ ហើយក៏មិនបានឈានដល់ការបិទជាតំបន់ ឬ ប្រទេស ទាំងមូលនោះទេ។ ជាការពិត, ជំងឺកូវីដ-១៩ បាននាំមកនូវបញ្ហាប្រឈមដ៏ស្រួចស្រាល់មួយចំនួន ជាអាទិ៍នៅ ក្នុងវិស័យវាយនភណ្ឌ, វិស័យទេសចរណ៍, វិស័យអាកាសចរណ៍ និង វិស័យសេវាខ្លះទៀត។ ស្ថិតក្នុងសភាព ការណ៍នេះ, រាជរដ្ឋាភិបាលកម្ពុជាបានដាក់ចេញនូវវិធានការចំនួន ៥ជំរួចមកហើយសំដៅជួយរក្សាលំនឹងផលិត កម្ម និង អាជីវកម្មសម្រាប់ផ្គត់ផ្គង់ទាំងក្នុង និង ក្រៅប្រទេស ពិសេសគឺសំដៅធានាលំនឹងជីវភាពរស់នៅរបស់ ប្រជាពលរដ្ឋ ដែលទទួលរងផលប៉ះពាល់ធ្ងន់ធ្ងរ ។ វិធានការអន្តរាគមន៍ទាំងនោះរួមមានជាអាទិ៍៖ ការអនុគ្រោះពន្ធ និង ការអនុគ្រោះការបង់ប្រាក់ភាគទានធានារ៉ាប់រងរបបហានិភ័យការងារ និង ថែទាំសុខភាព សម្រួលលក្ខខណ្ឌឥណទាន , ការបង្កើនសន្ទនីយភាពនៅលើទីផ្សារ , ការជួយ , ការផ្តល់ប្រាក់ឧបត្ថម្ភជូនកម្មករ-និយោជិត ក្នុងវិស័យកាត់ដេរ និង ទេសចរណ៍, ការរៀបចំកម្មវិធីហិរញ្ញប្បទានពិសេស ដើម្បីជួយស្តារលទ្ធភាព និង លើក កម្ពស់អាជីវកម្មរបស់សហគ្រាសធុនតូច និងមធ្យម, ការរៀបចំវគ្គបណ្តុះបណ្តាលជំនាញ ជូនដល់កម្មករ និយោជិត , និង ការរៀបចំគម្រោងហិរញ្ញប្បទានសម្រាប់ទុនបង្វិល ដើម្បីបំពេញតម្រូវការរបស់រោងចក្រ សហ គ្រាស និង អាជីវកម្ម នៅក្នុងប្រទេស ។
នៅក្នុងវិស័យសង្គមកិច្ច , រាជរដ្ឋាភិបាលបានដាក់ចេញនូវគម្រោងសាច់ប្រាក់ពលកម្ម សម្រាប់អភិវឌ្ឍ ហេដ្ឋារចនាសម្ព័ន្ធជនបទ និងគាំទ្រកសិករ ដែលនឹងជួយជំរុញការកសាងហេដ្ឋារចនាសម្ព័ន្ធក្នុងសហគមន៍ឱ្យកាន់ តែប្រសើរឡើង ព្រមទាំងផ្តល់នូវឱកាសការងារបន្ថែមមួយចំនួនដល់ប្រជាជននៅក្នុងអំឡុងពេលលំបាកនេះ។ ក្រៅពីនេះ, រាជរដ្ឋាភិបាល ក៏បានដាក់ចេញនូវកម្មវិធីឧបត្ថម្ភសាច់ប្រាក់ដើម្បីផ្តល់ជាជំនួយបណ្តោះអាសន្នបន្ថែម ដល់ប្រជាជនក្រីក្រ និង ងាយរងគ្រោះ ក្នុងគោលដៅរក្សានូវលំនឹងជីវភាពរបស់ពួកគេ នៅក្នុងរយៈពេលនៃវិបត្តិ នេះ។ ចំពោះវិស័យអប់រំ , ក្រោយពីបានបិទសាលារៀនមួយរយៈកន្លងមក , រាជរដ្ឋាភិបាលបានដាក់ចេញនូវ “យុទ្ធសាស្ត្រស្តីពីការបើកដំណើរការគ្រឹះស្ថានសិក្សាឡើងវិញ” ដែលតម្រូវឱ្យគ្រឹះស្ថានសិក្សាអនុវត្តនូវវិធីសាស្ត្រ សិក្សាចម្រុះគឺ : ការសិក្សាពីចម្ងាយតាមប្រព័ន្ធអេឡិចត្រូនិក រួមជាមួយនឹងការសិក្សានៅក្នុងថ្នាក់រៀន គួបផ្សំជា មួយនឹងការប្រតិបត្តិហ្មឺងម៉ាត់ នូវគោលការណ៍ “រក្សាគម្លាតសង្គម” និងវិធានការ ការពារផ្សេងទៀត តាមការ កំណត់របស់ក្រសួងសុខាភិបាល។
ជាទិសដៅទៅមុខ , កម្ពុជានឹងដាក់ឱ្យអនុវត្តនូវវិធានការអន្តរាគមន៍សមស្រប និងទាន់ពេល គួបផ្សំនឹង ការគិតគូរជាយុទ្ធសាស្ត្រតាមរយៈការដាក់ចេញនូវគោលនយោបាយហិរញ្ញវត្ថុសាធារណៈ, គោលនយោបាយ រូបិយវត្ថុ និង វិធានការកែទម្រង់រចនាសម្ព័ន្ធ សំដៅសម្រេចឱ្យបាននូវគោលបំណងជាអាទិភាពចំនួន២ គឺទី១. ការរក្សាលំនឹងសេដ្ឋកិច្ច និងសង្គម ដោយបន្តប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ តាមរយៈការបង្កើនចំណាយ លើវិស័យសុខាភិបាល និង កម្មវិធីលើកកម្ពស់សុខភាពសាធារណៈ, ការបន្តរក្សាលំនឹងសកម្មភាពអាជីវកម្ម តាមរយៈការផ្តល់នូវការលើកទឹកចិត្ត និង ការអនុគ្រោះផ្នែកសារពើពន្ធ, ការផ្តល់ឥណទានអនុគ្រោះ និង ការ បង្កើនសន្ទនីយភាពនៅលើទីផ្សារ, ព្រមទាំងការរក្សាលំនឹងជីវភាពប្រជាជន និង ការរក្សាការងារជូនប្រជាពល រដ្ឋ តាមរយៈការអនុវត្តកម្មវិធីសាច់ប្រាក់ពលកម្ម, កម្មវិធីបណ្តុះបណ្តាលជំនាញ និង កម្មវិធីជំនួយសង្គម ។ល។ និង
ទី២. ការជំរុញកំណើនសេដ្ឋកិច្ចឡើងវិញ តាមរយៈការបន្តបង្កើនភាពប្រកួតប្រជែង, ការបន្តជំរុញ ការធ្វើពិពិធកម្មសេដ្ឋកិច្ច និង ការបន្តជំរុញការកែទម្រង់រចនាសម្ព័ន្ធ។ ឯកឧត្តម, លោកជំទាវ , លោក , លោកស្រី !
ជារួម, ដើម្បីស្តារឡើងវិញនូវវិបុលភាព យើងទាំងអស់គ្នាត្រូវឆ្លើយតបជាបន្ទាន់ និង ប្រកបដោយការ ទទួលខុសត្រូវ ដើម្បីដោះស្រាយបញ្ហាប្រឈម និង ការភ័យខ្លាច ដែលកំពុងបំបែកបំបាក់បណ្តាប្រទេសនានា, តាមរយៈការដាក់ចេញនូវយុទ្ធសាស្ត្រ និង សកម្មភាពជាក់ស្តែង សំដៅពង្រឹងតម្លៃនៃសន្តិភាព និង សាមគ្គីភាព រួមទាំងកិច្ចសហការគ្នា, ដោយស្មើភាព និង ការគោរពគ្នាទៅវិញទៅមក , សេចក្តីថ្លៃថ្នូរ , សម្រាប់វិបុលភាពរួមនៃតំបន់ និង សកលលោកយើង។ ក្នុងន័យនេះ, ប្រទេសនីមួយៗត្រូវតែបំពេញតួនាទីរបស់ខ្លួន ឱ្យកាន់តែ សកម្ម និង អន្តរសកម្ម ក្នុងកិច្ចការអភិបាលកិច្ចសកល ប្រកបដោយភាពទន់ភ្លន់ , ក្នុងលក្ខណៈស្ថាបនា និង មានការទទួលខុសត្រូវ, ជាពិសេស រួមចំណែកកសាងសណ្តាប់ធ្នាប់ពិភពលោកល្អ ក្នុងគោលដៅថែរក្សាឱ្យបាន នូវសន្តិភាព និង សន្តិសុខ ដែលជាបុរេលក្ខខណ្ឌដ៏មានសារៈសំខាន់បំផុត ចំពោះពាណិជ្ជកម្ម និង ចំពោះកំណើនសេដ្ឋកិច្ចប្រកបដោយចីរភាព និង វិបុលភាព ដ៏រុងរឿងយូរអង្វែងរបស់ពិភពលោកយើងទាំង -មូល។ ជាមួយគ្នានេះ, យើងក៏ត្រូវបន្តខិតខំពង្រឹងសកលភាវូបនីយកម្ម ដែលកន្លងមក បានចូលរួមចំណែក យ៉ាងសំខាន់ក្នុងការជំរុញកំណើនសេដ្ឋកិច្ច និងបានបង្កើតលក្ខខណ្ឌមិនធ្លាប់មាន សម្រាប់ការកាត់បន្ថយភាព ក្រីក្រ និង លើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាជនគ្រប់ស្រទាប់វណ្ណៈ។ ប្រាកដណាស់ថា នៅក្នុងចរន្តនៃ សកលភាវូបនីយកម្ម, អ្វីៗគ្រប់យ៉ាងសុទ្ធតែផ្សារភ្ជាប់គ្នា និង មានអន្តរសកម្មជាមួយគ្នា។ ក្នុងបរិការណ៍នេះ, យើងត្រូវតែធានាឲ្យបានថា យន្តការកិច្ចសហប្រតិបត្តិការរបស់យើង នៅតែរក្សាបាននូវស្មារតីបើកចំហ និង ការគាំទ្រប្រព័ន្ធពាណិជ្ជកម្មពហុភាគី ជាពិសេសការពនឿនការតភ្ជាប់រវាងសង្គម និង សេដ្ឋកិច្ចរបស់យើង សម្រាប់ជំរុញរបៀបវារៈនៃការអភិវឌ្ឍរបស់ប្រទេសនីមួយៗ ប្រកបដោយចីរភាព និង បរិយាប័ន្ន។
ឯកឧត្តម លោកជំទាវ លោក , លោកស្រី ! ទោះបីជាជំងឺរាតត្បាតុវីដ-១៩ បាន និង កំពុងបង្កការលំបាកជាច្រើនដល់កិច្ចដំណើរការនៃជីវិតសង្គម និង សេដ្ឋកិច្ច, ក៏ប៉ុន្តែរាជរដ្ឋាភិបាលកម្ពុជាមិនបន្ថយល្បឿននៃការងារកំណែទម្រង់នៅក្នុងគ្រប់វិស័យរបស់ខ្លួន នោះទេ ។ ជាក់ស្តែង, យើងបានដាក់ចេញជាបន្តបន្ទាប់នូវវិធានការកែទម្រង់មុតស្រួចនានា សំដៅដោះស្រាយ បញ្ហាប្រឈមសំខាន់ៗដែលបណ្ដាវិនិយោគិន និងធុរជន កំពុងជួបប្រទះក្នុងគោលបំណងបង្កើនភាពប្រកួត ប្រជែងរបស់កម្ពុជា តាមរយៈការបង្កភាពងាយស្រួល និង ការបង្កើតបរិយាកាសអំណោយផលដល់ការធ្វើអាជីវ កម្ម និងការវិនិយោគនៅក្នុងប្រទេស។ លើសពីនេះទៀត, ដើម្បីភ្ជាប់យកឲ្យបានជាអតិបរមានូវកាលានុវត្តភាព នៃបដិវត្តន៍ឧស្សាហកម្មទី៤, រាជរដ្ឋាភិបាលកម្ពុជា ក៏បានចាប់ផ្តើមរៀបចំក្របខ័ណ្ឌគោលនយោបាយសេដ្ឋកិច្ច ឌីជីថល និង រដ្ឋាភិបាលអេឡិចត្រូនិកផងដែរ ។ ក្នុងបរិការណ៍នេះ, ខ្ញុំមានក្តីរីករាយក្នុងការរំលឹកថា ក្នុងអំឡុង ទស្សនកិច្ចរបស់ ឯកឧត្តម លី យ៉ុង អគ្គនាយកនៃ UNIDO មកកាន់ព្រះរាជាណាចក្រកម្ពុជា ក្នុងឆ្នាំ ២០១៧ , យើងបានចុះហត្ថលេខាលើសេចក្តីប្រកាសរួមស្តីពី “កម្មវិធីភាពជាដៃគូប្រចាំប្រទេស ឆ្នាំ២០១៨-២០២៣។ ក្នុងគោលបំណងជំរុញការអភិវឌ្ឍឧស្សាហូបនីយកម្មនៅកម្ពុជា ដែលក្នុងកាលៈទេសៈបច្ចុប្បន្ន យើងរំពឹងថា កម្ម វិធីភាពជាដៃគូប្រចាំប្រទេសនេះ ក៏នឹងដើរតួនាទីយ៉ាងសំខាន់ក្នុងការគាំទ្រដល់ផែនការស្តារសេដ្ឋកិច្ច ក្រោយ ពីវិបត្តិនៃជំងឺកូវីដ-១៩ ថែមទៀត ។
មុននឹងបញ្ចប់, ខ្ញុំសូមគូសបញ្ជាក់ថា កម្ពុជាត្រៀមរួចជាស្រេច ដើម្បីរួមចំណែកជាមួយ UNIDO និង ដៃគូអភិវឌ្ឍន៍ពាក់ព័ន្ធទាំងអស់, ទាំងទ្វេភាគី និងពហុភាគី, ក្នុងការជំរុញអភិវឌ្ឍឧស្សាហកម្ម និង លើកស្ទួយ នូវវិបុលភាពជារួម សម្រាប់ទាំងអស់គ្នា ។
ជាទីបញ្ចប់, ខ្ញុំសូមជូនពរ ឯកឧត្តម លី យ៉ុង អគ្គនាយក UNIDO, ឯកឧត្តមរដ្ឋមន្ត្រីក្រសួងថាមពល និង ឧស្សាហកម្ម នៃសហភាពអារ៉ាប់រួម, ឯកឧត្តម លោកជំទាវ ដោយសុខភាពល្អ និង ទទួលបានជោគជ័យក្នុងគ្រប់ភារកិច្ច ។ , លោក, លោកស្រី គ្រប់រូប, សូមបានប្រកបខ្ញុំសូមអរគុណចំពោះការយកចិត្តទុកដាក់ស្តាប់ ! ..៕
ដោយ៖ សុខ ខេមរា